នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ មហាសន្និបាតនារីទូទាំងប្រទេសលើកទី១២បានបើកជាផ្លូវការដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភានិងតំណាងនារីទូទាំងប្រទេស។
ទិដ្ឋភាពនៃមហាសន្និបាតនារីទូទាំង ប្រទេសលើកទី១២
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្សបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សម្ព័ន្ធសមាគមនារីវៀតណាម គប្បីក្តាប់ជាប់និងជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈសតិអារម្មណ៍បញ្ជាណែនាំរបស់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស ព្រមទាំងបូកសរុបនូវសកម្មភាពនៃចលនានារី ដើម្បីមានវិធានការជាក់ស្តែងសំដៅនាំសតិអារម្មណ៍ទស្សនៈនិងគោលនយោបាយរបស់បក្សទៅក្នុងជីវភាពរស់នៅ។ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា
“សមាគមនារីវៀតណាមគប្បីអនុវត្តដោយព្រមៗគ្នានូវដំណោះស្រាយ ដើម្បីកសាងគំរូជនវៀតណាមមានការរីកចំរើនទាំងអំពីបញ្ញាវ័ន្ត សីលធម៌ ស្មារតី សមត្ថភាពច្នៃប្រឌិតសំដៅឆ្លើយតបទៅនឹងតម្រូវការនៃសម័យជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហរណកម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ គប្បីកសាងក្រុមសមាជិកាក្នុងសមាគមឲ្យមានឬទ្ធានុភាពនយោបាយរឹងមាំ មានលក្ខណៈសម្បត្ដិសមរម្យ មានចំណេះដឹង មានជំនាញនិងមានវិធីសាស្ត្រក្នុងការចលនានារីទៀតផង។ ជាពិសេស ផ្តោតសំខាន់លើការបណ្តុះបណ្តាលកម្មាភិបាល តាមរយៈសកម្មភាពជាក់ស្តែង”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម