ព័ត៌មាន
មនុស្សជិត១៥ពាន់នាក់បានចូលប្រាង្គតំកល់សពគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញក្នុងទិវាបុណ្យឯករាជ្យជាតិ

មនុស្សជិត១៥ពាន់នាក់បានចូលប្រាង្គតំកល់សពគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ
នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មាធិការគ្រប់គ្រងប្រាង្គតំកល់សព លោកប្រធានហូជីមិញ បានទទួលមនុស្សជិតមួយម៉ឺនប្រាំពាន់នាក់ ដែលក្នុងនោះជិត៣៥០នាក់ជាជនបរទេស មកគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ។ គណៈកម្មាធិការគ្រប់គ្រងប្រាង្គតំកល់សព លោកប្រធានហូជីមិញ បានរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចនានា ដើម្បីបំពេញល្អការងារទទួល និងបំរើប្រជាជននៅក្នុង និងក្រៅប្រទេស មកគោរពវិញ្ញាណក្ខ័ន្ឌ លោកប្រធានហូជីមិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម