• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងចិនអះអាងថាសង្គ្រាមពាណិជ្ជកម្មនឹងមិនកើតឡើង


 ប្រធានបណ្ដោះអាសន្នគណកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធិសភាអាមេរិក លោក  Orrin Hatch 
ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក  Liu He 

អាមេរិក និងចិនបានឯកភាព​បោះបង់ចោលសង្គ្រាមពាណិជ្ជក​ម្ម និងដកពាក្យគំរាមកំ​ហែង​​អំពី​ការវាយ​ពន្ធ​វិញ​។ សេចក្ដី​ប្រកាសពោលខាងលើត្រូវបាន​នាំចេញ បន្ទាប់ពីប្រទេសទាំងពីរបាន​បិទបញ្ចប់វ​ង់ចរ​ចាទី ២ ​នៅវ៉ា​ស៊ីន​តោន​ ដែលបានប្រព្រឹត្តិទៅនា​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០១៨ ​សំដៅ​ដោះ​ស្រាយរាល់​ការខ្វែង​គំ​និត​​ខាង​ពាណិជ្ជ​កម្ម ដែលបណ្ដាលឲ្យមានភាពតានតឹងនា​ពេលកន្លងទៅ។ ឧបនាយករដ្ឋ​មន្ត្រីចិន លោក  ​Liu He និង​ជា​ប្រធាន​គណប្រតិភូជាន់ខ្ពស់ចិនដែលបំ​ពេញទស្សនិច្ចនៅវ៉ាស៊ីនតោន នាស​ប្ដាហ៍​កន្លង​ទៅ​បាន​ឲ្យដឹ​ង​ថា​៖ ភា​គីទាំងពីទទួលបានការស្រុះចិត្តគំ​និតគ្នា ពោលគឺមិន​អនុវត្តន៍សង្គ្រា​ម​​ពាណិជ្ជ​កម្ម ​ហើយ​នឹង​បញ្ឈប់​ការដំ​ឡើង​ពន្ធដារទៅវិញទៅ​មក។​

ទន្ទឹម​នឹងនេះ យោងតាមសេចក្ដីថ្លែងការណ៍​រួមរវាងប្រទេសទាំ​ងពីរ ដែលបានប្រកាស​ក្នុងឱ​កាស​នេះ​បាន​ឲ្យដឹង​ថា៖​ ចិននឹងទិញទំនិញ​បន្ថែមទៀតលើ វិស័យថាមពលនិងកសិ​កម្មរបស់អាមេរិក ​ដើម្បីកា​ត់​បន្ថយ​ឱន​ភាព​​ខា​ង​ពាណិជ្ជកម្មដ៏ធំជាមួយអាមេរិ​ករហូតដល់ ៣៧​០ ពាន់លាន​ដុល្លារអាមេរិក​​ផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top