• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិករក្សាសន្ទុះវិវឌ្ឍន៍ក្នុងវិស័យជាច្រើន

ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកក្នុងរយៈពេលកន្លងមកបានរក្សាសន្ទុះវិវឌ្ឍន៍ក្នុងវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិផងដែរ។

អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Doan Khac Viet


នារសៀលថ្ងៃទី ២៨ ខែឧសភា ក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយតបនឹងសំនួរ ដែលទាក់ទងទៅនឹងការដែលសហរដ្ឋអាមេរិកនឹងប្រគល់នាវាយាមល្បាតខ្នាតធំសម្រាប់វៀតណាម អ្នកនាំពាក្យរងក្រសួងការបរទេសវៀត ណាម លោក Doan Khac Viet បានឲ្យដឹងថា៖ “ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកក្នុងរយៈពេលកន្លងមក បានរក្សាសន្ទុះវិវឌ្ឍន៍ក្នុងវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខការពារជាតិផងដែរ។ ដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានរវាងភាគីទាំងពីរ ក្នុងនោះមានអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១១; សេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៥ និងផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៨-២០២០ ហើយភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រនិងការពង្រឹងសមត្ថភាពការអនុវត្តច្បាប់សមុទ្រ ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top