• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹត្តិការណ៍សំខាន់ៗក្នុងដំណើរការអភិវឌ្ឍន៍របស់ APEC

នាថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០១៧ សប្ដាហ៍ជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ២០១៧) បានប្រារព្ធឡើងនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ 

APEC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩ នៅអូស្ត្រាលី ជាមួយគោលដៅ ជំរុញសេរីភាពខាងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់។ ក្រោយរយៈ ពេល២៨ឆ្នាំអភិវឌ្ឍន៍ APEC បានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗគួរឲ្យចងចាំ។ ពី សមាជិកតែ១២ប៉ុណ្ណោះ រហូតដល់ពេលនេះ APEC រួមមានខឿនសេដ្ឋកិច្ចចំនួន ២១ ដែលមានការអភិវឌ្ឍន៍ដ៏សម្បូរបែប ហើយស្រូបយក៥៩%នៃ GDP សកល និង៤៩%នៃទំហ៊ំពាណិជ្ជកម្មសកលដែរ។

នាឆ្នាំ១៩៩៤ ក្នុងសន្និសីទជាន់ខ្ពស់ APEC នៅ Bogor ឥណ្ឌូនេស៊ី ថ្នាក់ដឹក នាំខឿនសេដ្ឋកិច្ច APEC បានចេញសេចក្ដីថ្លែងការណ៍ Bogor ដែលកំណត់ គោលដៅនិងទស្សនៈវិស័យយូរអង្វែងរបស់ APEC ដល់ឆ្នាំ២០២០។

ក្នុងកាលៈទេសៈដែលលទ្ធិភេរវកម្មនិងការគំរាមកំហែងខាងសន្តិសុខក្រៅ ប្រពៃណីកាន់តែកើនឡើងនោះ ការ​យកចិត្ត​ទុកដាក់របស់ APEC មិនត្រឹមតែស្ថិតក្នុងបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបើកទូលាយទៅដល់បញ្ហាសន្តិសុខនិង នយោបាយក្នុងតំបន់ទៀតផង។ ថ្នាក់ដឹកនាំ APEC បានចេញសេចក្ដីថ្លែងការណ៍ ចំនួន២ស្ដីពីការប្រឆាំងភេរវកម្មឆ្នាំ២០០១ ឆ្នាំ២០០២ និងសេចក្ដីថ្លែងការណ៍មួយ ស្ដីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០០៧។

នាឆ្នាំ២០១២ នៅសហព័ន្ធរុស្ស៊ី ថ្នាក់ដឹកនាំ APEC បានឯកភាពលើការកាត់បន្ថយពន្ធនៃមុខទំនិញបៃតងចំនួន៥៤ប្រភេទចុះត្រឹម៥%មុននឹងឆ្នាំ២០១៥។        ចាប់តាំងពីចូលរួម APEC កាលពីឆ្នាំ១៩៩៨មក វៀតណាមបាន​រួមវិភាគទានយ៉ាងសកម្មក្នុង APEC ក្នុងនោះលេចធ្លោបំផុតគឺអនុវត្តប្រកបដោយជោគ ជ័យនូវតួនាទីជាម្ចាស់ផ្ទះឆ្នាំ APEC វៀតណាម ២០០៦៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top