• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹត្តិការណ៍លេចធ្លោចំនួន១០របស់វៀតណាម នៅឆ្នាំ២០២១ ដែលទីភ្នាក់ងារសារព័ត៌មានវៀតណាមជម្រើស

ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាម នៅឆ្នាំ២០២១ ដែលទីភ្នាក់ងារសារព័ត៌មានវៀតណាមជម្រើសរួមមាន៖ មហាសន្និបាតបក្សលើកទី១៣, បោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់, បង្វែទិសយុទ្ធសាស្រ្តបង្ការ ប្រឆាំងជំងឺកូវិដ-១៩, អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តវ៉ាក់សាំង, ចុះប្រកាសនូវឯកសារទាំង៥ស្តីពីកសាងបក្ស កំណែបក្ស, សន្និសីទវប្បធម៌ទូទាំងប្រទេស, វៀតណាមចូលរួមសកម្មនូវនិន្នការសហប្រតិបត្តិការពហុភាគី, បម្រែបម្រួលធំនៃខឿនសេដ្ឋកិច្ចនិងការខិតខំរក្សាសសរស្តម្ភកំណើនមួយចំនួន, លើកដំបូងដាក់ដំណើរការប្រព័ន្ធទិន្នន័យមូលដ្ឋានជាតិស្តីពីប្រជាពលរដ្ឋ, កីឡាវៀតណាមដណ្តើមបានជ័យលាភីចំណាប់អារម្មណ៍។

១. មហាសន្និបាតបក្សលើកទី១៣ ប្រកបដោយជោគជ័យ

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅរដ្ឋាធានីហាណូយ មហាសន្និបាតបក្សលើកទី១៣ ប្រកបដោយជោគជ័យល្អប្រពៃ បន្សល់ទុកព្រឹតិ្តការណ៍គួរកត់សម្គាល់អំពីមហាសន្និបាត “សាមគ្គី - អធិបតេយ្យ - វិន័យ - ច្នៃប្រតិដ្ឋ - អភិវឌ្ឍន៍” បំផុសគំនិតអភិវឌ្ឍន៍ទឹកដីវិបុលភាព សុភមង្គល ពង្រីកឆន្ទៈនិងកម្លាំងមហាសាមគ្គីជនជាតិ ជំរុញគ្រប់វិស័យ សមកាលបុព្វហេតុផ្លាស់ប្តូរថ្មី ឧស្សាហកម្ម ទំនើបកម្ម។

 

សមមិត្ត ង្វៀន ភូត្រុង (Nguyen Phu Trong) អគ្គលេខាធិបក្ស នៃគណៈកម្មាធិការប្រតិបត្តិការមជ្ឈិមនីតិកាលទី១៣ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាងនាមគណៈកម្មាធិការប្រតិបត្តិការមជ្ឈិមនីតិកាលទី១៣ ថ្លែងសុន្ទរកថាផ្តល់យោបល់។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


២. អ្នកបោះឆ្នោតជិត៧០លាននាក់ ធ្វើដំណើរបោះឆ្នោតតំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អ្នកបោះឆ្នោតទូទាំងប្រទេសចំនួន៩៩,៦%បានបោះឆ្នោត អនុវត្តសិទ្ធិនិងកាតព្វកិច្ចពលរដ្ឋ ជ្រើសតំណាងរដ្ឋសភាចំនួន៤៩៩នាក់ នានីតិកាលទី១៥ តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តចំនួន៣.៧២១នាក់ តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ចំនួន២២.៥៥០នាក់ តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំចំនួន១៣៩.៧៨៨នាក់ នាអាណត្តិកាល២០២១ - ២០២៦។

 

កម្មាភិបាល យុទ្ធជនកោះសើនកា បោះឆ្នោតជម្រើសតំណាងរដ្ឋសភានីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២១ - ២០២៦ មុនកាលកំណត់ជាង១សប្តាហ៍បើប្រៀបនឹងដីគោក។ រូបថត៖ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


៣. បង្វែទិសយុទ្ធសាស្រ្តបង្ការនិងប្រឆាំងជំងឺកូវិដ-១៩

ការផ្ទុះជំងឺលើកទី៤ កើតមានវ៉ីរុសបម្លែង Delta មហាឆ្លង បំផ្លាញសមទ្ធិផលការងារបង្ការជំងឺរាតត្បាតមុននោះ ដោយមានករណីឆ្លងនិងបាត់បង់ជីវិតកើនឡើងនៅតាមមូលដ្ឋានក្នុងប្រទេស ជាពិសេសនៅតាមខេត្តក្រុងភូមិភាគខាងត្បូង។ បក្ស រដ្ឋ បានបង្វែទិសយុទ្ធសាស្រ្តបង្ការ ប្រឆាំងជំងឺរាតត្បាត ពី”គ្មានករណីឆ្លង” ទៅជាអនុវត្តគោលដៅភ្លោះ។

 

ប្រជាជនរង់ចាំឡានក្រុងនៅចំណត់ឡាន យ៉ាងវូ (Giang Vo) ក្រុងហាណូយ។ រូបថត៖ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


៤. អនុវត្តជោគជ័យយុទ្ធសាស្រ្តវ៉ាក់សាំង

បក្ស រដ្ឋបានប្រមូលផ្តុំកម្លាំង ការប្តេជ្ញាចិត្តអនុវត្តយុទ្ធសាស្រ្តវ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ដើម្បីគោលដៅនូវភាពបន្ស៊ាំសហគមន៍ជាមួយវិធានការបង្កើតមូលនិធីវ៉ាក់សាំង ការទូតវ៉ាក់សាំង ស្រាវជ្រាវផលិតវ៉ាក់សាំងក្នុងស្រុក រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងឥតគិតថ្លៃ ដោយមានទ្រង់ទ្រាយមិនដែលមាន ក្នុងប្រវត្តិសាស្រ្ត និងមានដំណាក់កាលពន្លឿនខ្ពស់ជាងមធ្យមពិភពលោក៣០%។

 

ត្រៀមវ៉ាក់សាំងបង្ការកូវិដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ រូបថត៖ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


៥. ចុះប្រកាសឯកសារសំខាន់ស្តីពីការកសាង កំណែបក្សចំនួន៥

នៅឆ្នាំដំបូងនីតិកាល នៃមហាសន្និបាតបក្សលើកទី១៣បានប្រកាស៖ សន្និដ្ឋានលេខ 01-KL/TW នៃការិយាល័យនយោបាយស្តីពីបន្តអនុវត្តបទបញ្ជា 05-CT/TW ចុះថ្ងៃទី១៥/០៥/២០១៦ “ស្តីពីការជំរុញសិក្សានិងធ្វើតាមគម្រូ សីលធម៌ រចនាបទហូជីមិញ” សន្និដ្ឋានលេខ 21-KL/TW សន្និសីទមជ្ឈិមលើកទី៤ “ស្តីពីការជំរុញកសាង កំណែបក្សនិងប្រព័ន្ធនយោបាយ” និង បទបញ្ញត្តិលេខ 37-QĐ/TW “ស្តីពីប្រការដែលបក្ខជនមិនត្រូវធ្វើ” សុទ្ធតែមានចំណុចថ្មី បំពេញបន្ថែមវិសាលភាព គោលដៅ ដំណោះស្រាយ។ល។ និងសន្និដ្ឋានលេខ14-KL/TW ស្តីពីការលើកទឹកចិត្ត និងការពារកម្មាភិបាលសកម្ម ច្នៃប្រតិដ្ឋ ហ៊ានគិត ហ៊ានធ្វើ និងបទបញ្ញត្តិលេខ41-QĐ/TW ស្តីពីការកាត់តំណែង លាលែងតំណែង ចំពោះកម្មាភិបាល មន្ត្រី ឯកសារទាំងពីរមានបទបញ្ញត្តិជាលើកដំបូង បានប្រកាស។

 

សន្និសីទកម្មាភិបាលទូទាំងប្រទេស ស្តីពីការងារកសាង កំណែបក្ស។ រូបថត៖ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


៦. សន្និសីទវប្បធម៌ទូទាំងប្រទេស បំផុសកម្លាំងចលករ អង្គការ UNESCO បន្តលើកស្ទួយវប្បធម៌វៀតណាម

សន្និសីទវប្បធម៌ទូទាំងប្រទេស ពង្រាយអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានកំណត់គោលដៅលម្អិតចំនួន៦ និងដំណោះស្រាយដែលមានសារសំខាន់ចំនួន១០ បន្តបំផុសជំរុញស្មារតីស្រឡាញ់ជាតិ ឆន្ទៈស្វ័យភាព គោលបំណងចង់អភិវឌ្ឍន៍ទឹកដីវិបុលភាព រក្សាអត្តសញ្ញាណជនជាតិ អភិវឌ្ឍន៍វប្បធម៌វៀតណាមនៅសម័យកាលថ្មី ពង្រីកជំរុញកម្លាំងចលករធំដើម្បីអនុវត្តជោគជ័យគោលដៅអភិវឌ្ឍន៍ទឹកដី ដល់ឆ្នាំ២០៣០ ចក្ខុវិស័យ២០៤៥។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

 

លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញទៅទស្សនាតាំងពិព័រណ៍ “វប្បធម៌ឆ្លុះបង្ហញផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរ”។


៧. វៀតណាមចូលរួមសកម្មនិន្នការសហប្រតិ្តការពហុភាគី

នៅសន្និសីទ ភាគីនានាចូលរួមអនុសញ្ញាស៊ុម នៃអង្គការសហប្រជាជាតិស្តីពីការបម្រែបម្រួលអាកាសធាតុលើកទី២៦ (COP 26) វៀតណាមបានសន្យាកាត់បន្ថយកាក់សំណលឧស្ម័នផ្ទះបៃតង ចុះដល់ចំណុចសូន្យ នៅឆ្នាំ២០៥០ កាត់បន្ថយឧស្ម័នមេតាន៣០% នៅឆ្នាំ២០៣០ បើប្រៀបនឹងឆ្នាំ២០២០។ល។ អះអាងប្តេជ្ញាចិត្តលើគោលនយោបាយយ៉ាងមាំរបស់វៀតណាម ក្នុងការជំរុញទម្រង់សេដ្ឋកិច្ច ទៅកាន់កំណើនសេដ្ឋកិច្ចបៃតង និងទប់ស្កាត់គ្រប់វិស័យជាមួយការបម្រែបម្រួលអាកាសធាតុ។

 

នាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Binh Minh) ថ្លែងសុន្ទរកថា នៅសន្និសីទ ភាគីនានាចូលរួមអនុសញ្ញាស៊ុម នៃអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ លើកទី២៦ (COP26)។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


៨.បម្រែបម្រួលធំនៃខឿនសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែងរក្សាសសរស្តម្ភកំណើនមួយចំនួន

GDP ឆមាស ខែ៣ ឆ្នាំ២០២១ ថយចុះ៦,១៧%បើប្រៀបនឹងឆ្នាំមុន គឺចុះដល់កម្រិតទាបបំផុត តាំងពីពេលវៀតណាមបានគិតនិងប្រកាស GDP រៀងរាល់ឆមាស ដោយសារឥទ្ធិពលជំងឺកូវិដ-១៩លើកទី៤។ តំបន់សេវាកម្ម ផលិតកម្មឧស្សាហកម្ម នៅភូមិភាគខាតត្បូង បានថយចុះទាប និងមានប្រជាជនបាត់បងការងារឡើងដល់៦០% ឬប្រាក់ចំណូលថយចុះក្នុងឆមាសទី៣។

 

បុគ្គលិកក្រុមហ៊ុនដំឡើងសម្ភារៈខ្សែសង្វាក់ផលិតកម្ម វិស័យបច្ចេកវិទ្យាឡាន រថយន្ត។ រូបថត៖ តឹនដឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


៩. លើកដំបូងដាក់ឱ្យដំណើរការប្រព័ន្ធទិន្នន័យមូលដ្ឋានជាតិស្តីពីប្រជាពលរដ្ឋ

ប្រព័ន្ធទិន្នន័យជាតិស្តីពីប្រជាពលរដ្ឋ បានដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាខឿនដ៏សំខាន់ក្នុងអភិវឌ្ឍន៍រដ្ឋាភិបាលអេឡេត្រូនិក រដ្ឋាភិបាលឌីជិថល សង្គមឌីជិថល។

 

យកសំណាកក្រយៅដៃ ដើម្បីធ្វើអត្តសញ្ញាណបត្រពលរដ្ឋ មានភ្ជាប់ chip អេឡិចត្រូនិក។ រូបថត៖ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


១០. កីឡាវៀតណាមដណ្តើមបានជ័យលាភីចំណាប់អារម្មណ៍ក្នុងបរិបទលំបាក

ក្រុមបាល់ទាត់វៀតណាមលើដំបូង ក្នុងប្រវត្តិសាស្រ្តចូលបានរង្វង់ជម្រុះទី៣ World Cup 2022។ ក្រុមបាល់ទាត់ Futsal លើកទី២ ដណ្តើមបានសិទ្ធិចូលរង្វង់ផ្តាច់ព្រ័ត្រ Futsal World Cup សឱ្យឃើញថា ជំហានលោតផ្លោះមួយ ទោះបីត្រូវបញ្ឈប់នៅរង្វង់១/៨។

 

ក្រុមបាល់ទាត់វៀតណាមលើកដំបូង ចូលបានរង្វង់ជម្រុះចុងក្រោយ World Cup 2022 តំបន់អាស៊ី។ រូបថត៖ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាពវៀតណាម​/ទីភ្នាក់​ងារសារព័ត៌មានវៀតណាម​

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top