• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្យុះទីហ្វុង Hagibis ៖ ប្រទេសជប៉ុនបង្កើនការស្វែងរកនិងជួយសង្គ្រោះ


 ទិដ្ឋភាពបន្ទាប់ពីខ្យល់ព្យុះទីហ្វុន Hagibis បោកបក់នៅតំបន់ Nagano (រូបថត៖ Kyodo/TTXVN)
 

នាថ្ងៃទី ១៣ ខែតុលា ប្រទេសជប៉ុន​បាន​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ស្វែង​រក​ជន​នៅរស់​បន្ទាប់​ពីខ្យល់​ព្យុះទី​ហ្វុន Hagibis ដែលនាំមក​នូវភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង នៅក្នុង​តំបន់​មួយ​ដែល​មាន​ប្រជាជន​រស់​នៅ​ជា​ច្រើន​។
 
យោងតាម​ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពមកទល់ពេលនេះបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ចំនួន ៣៥ ​នាក់បានស្លាប់ និងជិត ២០ នាក់កំពុងបាត់ខ្លួន។
 
កងកម្លាំង​ឆ្មាំជប៉ូន (SDF) បានដាក់ពង្រាយកងទ័ពចំនួន ២៧,០០០ នាក់ទៅកាន់​តំបន់​រងគ្រោះ​ដោយ​គ្រោះមហន្ត​រាយធម្មជាតិ ក្នុងនោះ មាន​តំបន់ Nagano ដែលជា​ទីកន្លែង​ពួកគេកំពុង​ព្យាយាម​ជួយ​សង្គ្រោះម​នុស្ស​ចំនួន​ ៣៦០ នាក់បន្ទាប់ពីទំ​នប់ទឹកមួយនៅលើទន្លេ Chikuma ត្រូវបានបាក់ស្រុត ។

យោងតាមក្រសួងហេដ្ឋារចនាសម្ព័ន្ធជប៉ុនបានឲ្យដឹងថា រហូតដល់ម៉ោង ១៦ រសៀលថ្ងៃទី ១៣ ខែ​តុលា​ទំនប់​ទឹក​នៃ​ទន្លេ​ចំនួន ២១ នៅប្រទេសជប៉ុនត្រូវ​បាន​បាក់ស្រុត ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top