នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសងនូវគម្រោងការដោះស្រាយបញ្ហាទឹកលិចដោយជំនោរនៅ ទីក្រុងហូជីមិញ
នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅកំពុងផែ Lotus ខ័ណ្ឌទី៧ គណៈកម្មាធិការទីក្រុងហូជីមិញ បានរួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Trung Nam រៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងការដោះស្រាយបញ្ហាទឹកលិច ដោយជំនោរនៅទីក្រុងហូជីមិញ ដោយបានពិនិត្យលើកត្តាបម្រែបម្រួលអាកាសធាតុ(ដំណាក់កាលទី១)។ គម្រោងការនេះមានទុនសរុបឡើងដល់១០ពាន់ពាន់លានដុង ដែលគ្រោងនឹងបញ្ចប់ក្រោយរយៈពេល៣៦ខែអនុវត្ត។ គោលដៅនៃគម្រោងការនេះ គឺគ្រប់គ្រងលើការលិចទឹក ដោយជំនោរនិងម្ចាស់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ថ្លែងមតិក្នុងពិធីនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖ “ចំពោះគម្រោងការទាក់ទិនទៅ នឹងបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកសមុទ្រនៅវៀតណាមនោះ គឺបញ្ហាវិទ្យាសាស្ត្របច្ចេកវិទ្យា ដែលទាក់ទិនដល់ការសិក្សាស្រាវជ្រាវនិងគូប្លង់គឺដើរតួនាទីសំខាន់ណាស់។ ដោយហេតុនេះខ្ញុំស្នើឲ្យថ្នាក់ដឹកនាំទីក្រុងហូជជីមិញ រៀបចំនិងត្រួតពិនិត្យឲ្យបានម្មត់ចត់ ព្រមទាំងបច្ចុប្បន្នកម្មនូវព័ត៌មានចាំបាច់។ ម្យ៉ាងវិញទៀត បន្តអញ្ជើញអ្នកជំនាញការ អ្នកវិទ្យាសាស្ត្ររៀបចំផែនការសំខាន់ៗ សម្រាប់អនុវត្តគម្រោងការឲ្យបានល្អ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម