ពិធីជំនឿសាសនាធ្វើសក្ការះបូជាព្រះម៉ែនៅភពទាំងបីរបស់វៀតណាមបានក្លាយទៅជា
បេតិកភ័ណ្ឌវប្បធម៌អរូបីដំណាងមនុស្សលោក
សន្និសីទលើកទី១១ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ស្ដីអំពីកិច្ចការពារបេតិកភ័ណ្ឌវប្បធម៌អរូបីបានរៀបចំកិច្ចប្រជុំនៅប្រទេស អេត្យូពី ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៦។ នាថ្ងៃទី១ធ្នូឆ្នាំ២០១៦ ដោយមានការឯកភាពពីអង្គសន្និសីទទាំងមូល គណៈកម្មាធិការបានចេញសេចក្ដីសម្រេចចិត្ត ទទួលស្គាល់៖ ពិធីជំនឿសាសនាធ្វើសក្ការបូជាព្រះម៉ែនៅភពទាំងបីរបស់វៀតណាមជាបេតិកភ័ណ្ឌវប្បធម៌អរូបីដំណាងមនុស្សលោក៕
តាម VOV5-វិទ្យុសម្លេងវៀតណាម