• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងចំណងមិត្តភាពរវាង Binh Duong និងកណ្តាល

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់កម្ពុជា ឆ្នាំ២០១៨ គណៈប្រតិភូខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) ដឹកនាំដោយលោក Tran Thanh Liem ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល

 

ថ្នាក់ដឹកនាំខេត្ត Binh Duong ប្រគល់អំណោយជូនតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល(រូបថត៖​baoquankhu7.vn)

អញ្ជើញទៅដល់ខេត្តកណ្តាល គណៈប្រតិភូខេត្ត Binh Duong បានជូនពរឆ្នាំថ្មីដល់គណៈអភិបាលខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល ហើយ​ក្រុមគ្រូពេទ្យយោធាខេត្ត Binh Duong ក៏បានពិនិត្យសុខភាព​ ផ្កល់​ថ្នាំ​   និងប្រ​គល់​អំ​ណោយ​ជួន​ប្រជាជនសរុបចំនួន ៤០០ នាក់ដែរ។

នៅក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Binh Duong និងតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាលក៏បានរៀបចំកិច្ចប្រជុំ ដើម្បីវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមកំណត់ហេតុស្តីពី ការចងសម្ព័ន្ធមេត្រីភាពដំណាក់កាល ២០១៧-២០១៩ ផងដែរ។

តាមកាសែតកងទ័ពប្រជាជន​អនឡាញ

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top