• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់បានបើកនៅទីក្រុង Can Tho

​​
  ផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់បានបើកនៅទីក្រុង Can Tho

ជួយជ្រោមជ្រែងចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម ដោយការិយាល័យនយោ បាយបំ​ផុស​​ឡើង​ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃ​ទី២១ខែឧសភាឆ្នាំ​២០១៧ ​ ផ្សារណាត់​ទំនិញ​វៀតណាម គុណភាពខ្ពស់​ ២០១៧ បាន​ប្រព្រឹត្តទៅ​នៅទីក្រុង Can Tho។ ផ្សារណាត់លើកនេះមានស្តង់ទំនិញចំនួន១៥០ របស់​សហគ្រាស​វៀត​ណាម​ចំនួន១១០ ដោយ​ប្រមូលផ្តុំទៅលើ​មុខទំនិញ​​ជាច្រើន​ ដូចជា៖ តម្បាញកាត់​ដេរ គ្រឿង​យន្ត គ្រឿង​ប្រើប្រាស់​​ក្នុងផ្ទះ និង​ម្ហូបអាហារ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វដ្តកំណើនសេដ្ឋកិច្ច​បន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិន​ពឹងផ្អែកលើខឿន​សេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥​ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។

Top