ទិដ្ឋភាពនៃកិច្ចប្រជុំ
នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិ ទទួលបន្ទុកអំពីការផ្លាស់ប្តូរយន្តការធ្វើសកម្មភាព របស់បណ្តាអង្គភាពផ្តល់សេវាសាធារណៈ។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសំណូមពរថា រួមជាមួយការពង្រឹងគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរយន្តការ ធ្វើសកម្មភាពនោះ តំបន់នានាត្រូវប្តេជ្ញាសម្រេចយ៉ាងឆាប់ៗ ដើម្បីដាក់ជូនរដ្ឋាភិបាលផ្សព្វផ្សាយ ឯកសារគតិយុត្តទាក់ទិននានា។ លោកVuong Dinh Hue បានលើកច្បាស់ថា៖ កែតម្រូវនូវការខ្វែងបញ្ច្រាសគ្នារវាងច្បាប់នីមួយៗ។ ដូច្នេះ ក្រសួងស្ថាប័ននានាគប្បីម្ចាស់ការដាក់របាយការ ណ៍ដល់គណៈកម្មាធិការជាតិ ដើម្បីណែនាំឲ្យតំបន់នានា ពិនិត្យឡើងវិញដើម្បីមានទិសដៅសម្រាប់រៀបចំឡើងវិញ បណ្តាអង្គភាពផ្តល់សេវាសាធារណផងដែរ”។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បានស្នើឲ្យគណៈកម្មាធិការជាតិទទួលបន្ទុក អំពីការផ្លាស់ប្តូរថ្មី អង្គភាពផ្តល់សេវាសាធារណៈឲ្យ អនុវត្តល្អគោលនយោបាយចំពោះជនក្រីក្រអាច ទទួលបានបណ្តាសេវាសាធារណៈចាំបាច់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម