• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក ​Donald Trump ប្រកាស​ថាមិនទាន់​ត្រៀមខ្លួន​ជាស្រេច​ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងឡើយ


ប្រធានាធិបតីអាមេរិក លោក Donald Trump  និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៦ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump  បានបដិសេធមិនឆ្លើយសំនួរដែលថា តើថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានអញ្ជើញលោកធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងនៅក្នុងលិខិតមួយច្បាប់នាពេលថ្មីៗនេះដែរឬទេ។ លោក Trump ក៏បានប្រកាសថា លោកមិនទាន់ត្រៀមខ្លួនជាស្រេចធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងឡើយ។

កាសែតមួយច្បាប់ ដែលបានចុះថ្ងៃទី ១៥ ខែកញ្ញា បានដកស្រង់ប្រភពព័ត៌មានការទូត ដែលចាត់ទុកថា លោកប្រធាន Kim Jong Un បានអញ្ជើញលោកមកធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងតាមរយៈលិខិតមួយច្បាប់កាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី ១៦ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump  បានឲ្យដឹងថា បច្ចុប្បន្ននេះ មិនទាន់ជាពេលវេលាសមស្រប ដើម្បីលោកធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង។ លោកបន្តថា ប្រការនេះអាចប្រព្រឹត្តិទៅនាពេលអនាគតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top