• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីម៉ិចស៊ីកូសន្យាបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅរដ្ឋធានី ម៉ិចស៊ីកូ City ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិចស៊ីកូ លោក Nguyen Hoai Duong រួមទាំងឯកអគ្គរដ្ឋទូតនៃប្រទេសប្រចាំនៅម៉ិនស៊ីកូចំនួន១៧ទៀតបានជូនលិខិតតែងតាំង​ជូន​ប្រធានាធិបតីម្ចាស់ផ្ទះ Enrique Pena Nieto។

 


ប្រធានាធិបតីម៉ិចស៊ីកូសន្យាបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម

ក្នុងជំនួបទទួលជួបជាមួយលោក Nguyen Hoai Phong ប្រធានាធិបតីម៉ិនស៊ីកូបានសង្កត់ធ្ងន់ទៅលើសក្កានុភាព​សហប្រតិបត្តិការដ៏ធំធេងរវាងវៀតណាមនិងម៉ិចស៊ីកូ។ លោករូបនេះបានសន្យាថា រដ្ឋាភិបាលម៉ិចស៊ីកូនឹងបន្តបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម ជាពិសេស ខណៈពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)​ ផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Nguyen Hoai Duong បានសន្យាធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាមនិងម៉ិចស៊ីកូឲ្យកាន់តែជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top