• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សំណេះសំណាលជាមួយគំរូល្អក្នុងកិច្ចការពារសន្តិសុខមាតុភូមិ


លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃកម្លាំងនគរបាលប្រជាជន។ (រូបថត៖ quochoi.vn)
 

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជា មួយគណៈប្រតិភូជាគំរូល្អក្នុងចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុ ភូមិ” និងចលនា “ប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ” របស់ក្រសួង នគរបាល។
 
អញ្ជើញថ្លែងនៅជំនួបនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “បុព្វហេតុកសាង​និងការពារមាតុភូមិក្នុងយុគសម័យសមាហរណកម្ម អន្តរជាតិយ៉ាងទូលំទូលាយ នាបច្ចុប្បន្ននេះ កំពុងប្រឈមនឹងភារកិច្ចដ៏ធ្ងន់ធ្ងរ ណាស់ ដែលទាមទារឲ្យកម្លាំងនគរបាលប្រជាជនត្រូវតែផ្លាស់ប្ដូរថ្មី លើក កំពស់គុណភាពនិងប្រសិទ្ធភាពការងារ តស៊ូ វាយឲ្យបរាជ័យនូវគ្រប់ឧបាយ កល អំពើបំផ្លាញប្រឆាំងរបស់អានុភាពអមិត្ត។ ទន្ទឹមនេះ ត្រៀមខ្លួនជា ស្រេចឆ្លើយតបនឹងការគំរាមកំហែងសន្តិសុខក្រៅប្រពៃណី បង្ក្រាប រាំង ស្កាត់ឧក្រិដ្ឋកម្មនិងអំពើរំលោភបំពានច្បាប់ ជំរុញខ្លាំងក្លានូវចលនា “ប្រជា ជនទាំងមូលការពារសន្តិសុខមាតុភូមិ ដោយផ្សាភ្ជាប់នឹងចលនាប្រឡង ប្រណាំងផ្សេងៗទៀតនៅក្នុងកម្លាំងនគរបាលប្រជាជនផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top