ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA និងជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅថៃ

នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីបាងកក ប្រទេសថៃ ក្នុងក្របខ័ណ្ឌ នៃដំណើរចូលរួមមហាសន្និបាតអន្តរសភាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍លើកទី៤០ (AIPA 40) នោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្ត AIPA។
នៅកិច្ចប្រជុំនេះ គណៈកម្មាធិការប្រតិបត្តិ AIPA បានអនុម័តលើសំណើរ តែងតាំងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជាអនុ ប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។ តាមគោលការណ៍ថា ប្រធាន AIPA ឆ្នាំក្រោយនឹងត្រូវបានបោះឆ្នោតជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។ នៅកិច្ចប្រជុំនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានជូនដំណឹងអំពីការដែលមហាសន្និបាត AIPA 41 នឹងប្រព្រឹត្តទៅនៅទីក្រុង ហាឡុង ខេត្ត Quang Ninh នាខែសីហាឆ្នាំ២០២០។
មុននោះ នារសៀលថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan និង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅជួបសំណេះសំណាលជាមួយ កម្មាភិបាល បុគ្គលិកនៃស្ថានទូតក៏ដូចជាសហគមន៍ជនវៀតណាមនៅទីក្រុង បាងកក។
លោកស្រី Nguyen Thi Kim Ngan បានជូនដំណឹងដល់កម្មាភិបាល បុគ្គលិក ស្ថានទូតនិងសហគមន៍អាណិកជនវៀតណាមនៅថៃ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់វៀតណាមនាពេលថ្មីៗនេះ។ លោកស្រីប្រធានរដ្ឋសភាបានអះអាង ថា បក្ស រដ្ឋ និងរដ្ឋសភាជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ ហើយបង្កលក្ខណៈ ងាយស្រួលដើម្បីអោយស្ថាប័នតំណាងនានារបស់វៀតណាមប្រចាំ ឯបរទេសអាចធ្វើសកម្មភាពប្រកបដោយភាពងាយស្រួល សំដៅបម្រើបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖
“ខ្ញុំមានគោលបំណងថា ជនរួមជាតិទាំងអស់គ្នាបន្តជាពលរដ្ឋគំរូដែលគោរព ច្បាប់នៅប្រទេសសាមី ដើម្បីអោយអាជ្ញាធរនិងប្រជាជននៅទីនេះមានការជឿ ទុកចិត្តចំពោះមនុស្សវៀតណាម។ ទោះបីជាបងប្អូនមានសញ្ជាតិថៃក្ដី ប៉ុន្តែបង ប្អូននៅតែរក្សាបាននូវវប្បធម៌ និងស្មារតីរបស់មនុស្សវៀតណាម។ យើងខ្ញុំចង់ បញ្ជូនរាល់មនោសញ្ចេតនានិងទឹកចិត្តរបស់ស្រុកកំណើតនិងមាតុភូមិជូនដល់បងប្អូនគ្រប់រូប”។
នាបច្ចុប្បន្ន នៅប្រទេសថៃកំពុងមានអាណិកជនវៀតណាមប្រមាណ១សែន នាក់ដែលកំពុងរស់នៅនិងធ្វើការ ហើយអគ្គសមាគមន៍ជនវៀតណាមនៅថៃត្រូវ បានបង្កើតឡើងកាលពីឆ្នាំ២០០៩៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម