• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតគុយបា

លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គមដែលវៀតណាមទទួលបានដោយមិនអើពើដល់ការលំបាកដោយសារជម្ងឺរាតត្បាត។
 

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតគុយបា
លោកស្រី Lianys Torres Rivera។ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី២៧ វិច្ឆិកា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតគុយបា លោកស្រី Lianys Torres Rivera ក្នុងឱកាសលោកស្រីឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាម-គុយបា នា ពេលកន្លងមក។ លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គមដែលវៀតណាមទទួលបានដោយមិនអើពើដល់ការលំបាកដោយសារជម្ងឺរាតត្បាត។ លោកស្រីឯកអគ្គរដ្ឋទូតគុយបាក៏បានអបអរសាទរវៀតណាម ដែលបានអនុវត្តប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានប្រធាន AIPA ឆ្នាំ២០២០ ហើយចាត់ទុកថា វៀតណាមបានរួមចំណែកដល់ការលើកកំពស់តួនាទីរបស់ស្ត្រីក្នុងប្លុកអាស៊ាន។ លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានឲ្យដឹងថែមទៀតថា ក្រោយពីវិល ត្រឡប់មកប្រទេសវិញ ទោះបីជានៅមុខតំណែងការងារណាក៏ដោយ ប៉ុន្តែលោកស្រីនឹងតែងតែចងចាំរាល់មនោសញ្ចេតនាដ៏ល្អប្រសើរស្ដីពីទឹកដីនិងមនុស្សវៀតណាម ក៏ដូចជាបន្តយកចិត្តទុកដាក់និងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងពិសេសរវាងគុយបា-វៀតណាមផងដែរ៕

  

តាម VOV5- វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top