ប្រធានរដ្ឋសភាវៀតណាមជូនពរឆ្នាំថ្មីខុទ្ទកាល័យរដ្ឋសភា
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មាធិការនិងកម្មាភិបាល មន្ត្រីរដ្ឋការ ពលកររបស់ស្ថាប័នខុទ្ធកាល័យរដ្ឋសភា។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងថា៖
“យើងខ្ញុំសូមសន្យាចំពោះរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងជាប្លុកមួយប្រកបដោយសាមគ្គីភាព ឯកភាពនិងធ្វើសកម្មភាព។ យើងខ្ញុំនឹងជាសមូហភាពមួយជិតស្និទ្ធិ សម្រេចល្អរាល់ភារកិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម