ព័ត៌មាន
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយកម្មាភិបាលនៃនាយកដ្ឋានកលយុទ្ធគ្រប់ជំនាន់
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី
ក្នុងឱកាសរំលឹកខួបលើកទី៧២ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិងខួបលើកទី៧០ នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quangបានអញ្ជើញជួបមុខ ជាមួយអតីតកម្មាភិបាលគ្រប់ជំនាន់ នៃនាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម។ នៅទីនេះ លោក Tran Dai Quang បានកត់ស្គាល់និងលើកសរសើរ ចំពោះការរួមចំណែកដ៏ធំធេងរបស់អតីតកម្មាភិបាល នៃនាយកដ្ឋានកលយុទ្ធគ្រប់ជំនាន់ ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ក៏ដូចជាក្នុងការអនុវត្តភារកិច្ច កសាងកម្លាំងកងទ័ពបដិវត្តន៍ចំណាននិងទំនើបជាជំហានៗ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានភាពលើពិភពលោក តំបន់និងក្នុងប្រទេសមានបម្រែបម្រួលជាច្រើនទាមទារឲ្យបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល ពង្រឹងសាមគ្គីភាពនិងប្តេជ្ញាអនុវត្តន៍ ប្រកបដោយជោគជ័យរាល់គោលដៅដែលបានដាក់ចេញ។ លោក Tran Dai Quang បានស្នើឲ្យកម្មាភិបាល កំពុងបំពេញការងារនៅនាយកដ្ឋានកលយុទ្ធបន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំឲ្យមានលក្ខណៈសម្បត្ដិស្អាតស្អំ ឬទ្ធានុភាពនយោបាយមោះមុត និងបំពេញល្អរាល់ភារកិច្ចដែលបានប្រគល់ជូន៕
តាម VOV5 – វិទ្យុសំឡេងវៀតណាម