• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញ



ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត
អេស្ប៉ាញលោក Alfonso Tena Gacia មកជំរាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម
(រូបថតៈ Nhan Sáng-TTXVN)

នាព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញលោក Alfonso Tena Gacia មកជំរាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ លោក Tran Dai Quang បានអះអាងថា វៀតណាមមានការយកចិត្តទុក​ដាក់និងមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអេស្ប៉ាញ។

ប្រធានរដ្ឋ លោក​Tran Dai Quang បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរគប្បីបង្កើនការជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូនិងរឹតបន្តឹងទំនាក់ទំនងទ្វេភាគី។ រួមជាមួយគ្នានោះ ភាគីទាំងពីរគប្បីកសាងយ៉ាងឆាប់ៗនូវកម្មវិធីសកម្មភាពធ្វើជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនាប៉ុន្មានឆ្នាំខាងមុខក្នុងនោះសង្កត់​ធ្ងន់​លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យដែលអេស្ប៉ាញមានឧត្តមភាពហើយ វៀតណាមកំពុងផ្តល់អាទិភាព។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអេស្ប៉ាញបានជឿជាក់ថា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-EU មានសុពលភាពនោះ នឹងមានវិនិយោគិនជាច្រើនមកធ្វើការវិនិយោគនៅវៀតណាមក្នុងនោះមានទាំងវិនិយោ​គិន​អេស្ប៉ាញ។​ លោកឯកអគ្គរដ្ឋទូតឲ្យដឹងថា អេស្ប៉ាញជានិច្ចកាលគាំទ្រវៀតណាមចុះឈ្មោះសម្រាប់តំ​ណែង​សំខាន់ៗនៅបណ្តា វេទិកាអន្តរជាតិ៕តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top