• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានក្រុមប្រឹក្សារដ្ឋសហព័ន្ធស្វីសបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


ប្រធានក្រុមប្រឹក្សារដ្ឋសហព័ន្ធស្វីស លោក Ivo Bischofberger បញ្ចប់ប្រកបដោយ ជោគជ័យដំណើរទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម (រូបថតៈ Trọng Đức - TTXVN)

នារសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សារដ្ឋ (ព្រឹទ្ធសភា) សហព័ន្ធស្វីស ដឹក​នាំដោយប្រធានក្រុមប្រឹក្សារដ្ឋ លោក Ivo Bischofberger បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកប​ដោយ​ជោគជ័យដំណើរទស្សនកិច្ចជា ផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែមិនា តាមសេចក្តីអញ្ជើញ​របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចនេះ ប្រធានក្រុមប្រឹក្សារដ្ឋសហព័ន្ធស្វីសបានជួបចរចាជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយ​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងជួបសម្តែងការគួរសមប្រធានរដ្ឋ Tran Dai Quang រួមទាំងជួបធ្វើការ ជាមួយក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រសួងអប់រំនិងបណ្តុះបណ្តាលទៀតផង។

នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានឯកភាពថានាពេលខាងមុខនឹងរួមសហការយ៉ាងជិតស្និទ្ធលើវិស័យអប់រំបណ្តុះបណ្តាល។ ស្វីសអះអាងថា នឹងរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់វៀតណាម។ ភាគីទាំងពីរក៏នឹងបង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាព​សភា​ ធ្វើជាមូលដ្ឋានសម្រាប់បើកទូលាយទំនាក់ទំនងប្រ កបដោយប្រសិទ្ធភាពលើគ្រប់វិស័យ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top