• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសកម្មវិធីរត់ និងបរិច្ចាគឈាម “Run for Blood”

កម្មវិធីរត់ និងបរិច្ចាគឈាម “Run for Blood” (រូបថត៖vienhuyethoc.vn)
 

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹត្តិការណ៍ ដែលមានឈ្មោះថា “Run for Blood” (រត់ដើម្បីបរិច្ចាគឈាម) បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ទីក្រុង Da Nang និងទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហគមន៍ “Run for Self ” ដើម្បីចលនាឲ្យមនុស្សគ្រប់គ្នាចូលរួមបរិច្ចាគឈាមយ៉ាងសកម្ម ជាពិសេសគឺក្រោយបុណ្យតេត ២០២១ ផងដែរ។ សំដៅលើកទឹកចិត្តដល់“ អ្នករត់” ឱ្យចូលរួមបរិច្ចាគឈាម ព្រឹត្តិការណ៍នេះមិនបានបញ្ជាក់ពីចម្ងាយជាក់លាក់សម្រាប់អ្នករត់ ឡើយ។ ពោលគឺត្រឹមតែពាក់ឯកសណ្ឋានរត់ ចូលរួមរត់ ហើយបរិច្ចាគឈាមតែប៉ុណ្ណោះ។ អ្នកចូលរួមនឹងទទួលបានមេដាយពិសេសមួយដែលត្រូវបានរៀបចំឡើងដោយគណៈចាត់តាំងដោយបានព្រីនសារថា រត់ដើម្បីខ្លួនឯង - រស់នៅអោយមានផលប្រយោជន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋចិន ស៊ី ជីនពីង កំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក

លោកប្រធានរដ្ឋចិន ស៊ី ជីនពីង កំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក

រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានបញ្ជាក់នាថ្ងៃទី១៥ ខែឧសភា ថា លោកប្រធាន ស៊ី ជីនពីង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិកនៅសរតៈរដូវឆ្នាំនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

Top