• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធន៍មជ្ឈមណ្ឌលសុខាភិបាលបម្រើមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម

ក្រសួងសុខាភិបាលនិងអនុគណៈកម្មការសុខាភិបាលនៃមហាសន្និបាតបានបើកសម្ពោធន៍មជ្ឈមណ្ឌល ICU Bach Mai ដើម្បីបម្រើមហាសន្និបាតលើកទី ១៣។

មជ្ឈមណ្ឌលសុខាភិបាលបម្រើមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ daidoanket.vn)


ដើម្បីបម្រើការងារផ្នែកសុខា ភិបាលនៅមហាសន្និបាតលើក ទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាមនោះ នាព្រឹកថ្ងៃទី ២៥ ខែមករា នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh (ទីក្រុងហាណូយ) ក្រសួងសុខាភិបាល និងអនុគណៈកម្មការសុខាភិ បាលនៃមហាសន្និបាត បាន បើកសម្ពោធន៍មជ្ឈមណ្ឌល ICU Bach Mai ដើម្បីបម្រើមហា សន្និបាតលើកទី ១៣។ នៅ មជ្ឈមណ្ឌល ICU Bach Mai នោះ ការងារសុខាភិបាលត្រូវបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ត្រឹមត្រូវ តាមការណែនាំ។ មន្ទីរពេទ្យ Bach Mai បានពង្រឹងការបំពាក់សំភារៈពេទ្យទំនើប ៗ ដូចជា៖ ម៉ាស៊ីនជំនួយបេះដូងសួត ដើម្បីបម្រើអ្នកជំងឺធ្ងន់ធ្ងរ ម៉ាស៊ីនជំនួយផ្លូវដង្ហើមនៅហ្នឹងកន្លែង ម៉ាស៊ីនជំនួយផ្លូវដង្ហើមយួរដៃ និងម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថលនៅលើគ្រែអ្នកជំងឺផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top