• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកឆ្នាំទេសចរណ៍ជាតិ - ពិធីបុណ្យ Hoa Lu ២០២១ ដោយប្រធានបទ “Hoa Lu - រាជធានីបុរាណមួយពាន់ឆ្នាំ”

ប្រទេសវៀតណាមបានក្លាយជាចំណុចភ្លឺនៅលើផែនទីទេសចរណ៍ពិភពលោក។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកឆ្នាំទេសចរណ៍ជាតិ ២០២១ (រូបថត៖ TTXVN)


នាយប់ថ្ងៃទី ២០ ខែមេសា នៅមណ្ឌលកេរដំណែលជាតិពិសេសអតីតៈរាជធានី Hoa Lu នៅឃុំ Truong Yen ស្រុក Hoa Lu ខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីបើកឆ្នាំទេសចរណ៍ជាតិ - ពិធីបុណ្យ Hoa Lu ២០២១ ដោយប្រធានបទ “Hoa Lu- រាជធានីបុរាណមួយពាន់ឆ្នាំ”។ ថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ ដោយមានការដឹកនាំរបស់បក្ស ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសការចូលរួមរបស់ប្រជាជនវៀតណាមបាននិងកំពុងគ្រប់គ្រងយ៉ាងល្អប្រសើរជំងឺកូវីដ ១៩។
  ប្រទេសវៀតណាមបានក្លាយជាចំណុចភ្លឺនៅលើផែនទីទេសចរណ៍ពិភពលោក។ ជាមួយគ្នានោះ Ninh Binh ត្រូវបានលើកតំកើងថាជាគោលដៅមួយក្នុងចំណោមគោលដៅ ៥០ ដែលគួរឲ្យទាក់ទាញបំផុតនៅលើពិភពលោក (ទស្សនាវដ្តី Business Insider ២០១៨) ដែលជាគោលដៅមួយក្នុងចំណោមគោលដៅ ២០ ដ៏ល្អសម្រាប់វិស័យទេសចរណ៍ស្វែងរក (Hostelworld ២០២០) ហើយជាពិសេស នាពេលថ្មីៗនេះ Ninh Binh ត្រូវបានជ្រើសរើសជា “គោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុត” (Traveller Review Awards, booking.com, 2021)។

យ៉ាងណាមិញ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានស្នើឱ្យប្រជាជន គោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិនិងសេចក្តីណែនាំដើម្បីអាចរួមរស់ប្រកបដោយសុវត្ថិភាពនិងអភិវឌ្ឍន៍នៅក្នុងគ្រាជំងឺរាតត្បាតកូវីដ ១៩ នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៣។

Top