• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បារាំងបើកសវនាការបណ្ដឹងពាក់ព័ន្ធនឹងជាតិគីមីពុលពណ៌លឿងទុំ/dioxin របស់ពលរដ្ឋដើមកំណើតវៀតណាម

នៅថ្ងៃទី ២៥ ខែមករា តុលាការ បារាំងនឹងបើកសវនាការបណ្តឹងរដ្ឋប្បវេណីជាផ្លូវការរវាងលោកស្រី Tran To Nga ពលរដ្ឋបារាំង ដើមកំណើតវៀត ណាម និងសម្ព័ន្ធក្រុមហ៊ុនជាតិគីមីសហរដ្ឋអាមេរិកចំនួន ២៦ ពាក់ព័ន្ធនឹងការប្រើប្រាស់ជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងសង្គ្រាមវៀតណាម។

លោកស្រី Tran To Nga (កណ្ដាល) នៅឯសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសអំពីការជំនុំជម្រះក្តី (រូបថត៖ VOV)


នៅថ្ងៃទី ២១ ខែមករា លោកស្រី Tran To Nga និងក្រុមអ្នកគាំទ្រលោកស្រី បានធ្វើសន្និសិទកាសែតលម្អិតអំពីករណីបណ្ដឹងនេះ។ លោកស្រី Marie Toussaint មេធាវីផ្នែកច្បាប់បរិស្ថានអន្តរជាតិនិងជាសមាជិកាសភាគណៈបក្សអេកូឡូស៊ីនៃសភាអ៊ឺរ៉ុបបានអះអាងថា៖ “នៅថ្ងៃទី ២៥ ខែមករា ខាងមុខនេះ លោកស្រី Tran To Nga មិនអាចចាញ់ក្តីបានឡើយ ព្រោះថានេះជាការជំនុំជម្រះក្តី ប្រឆាំងនឹងការបំផ្លាញធម្មជាតិប្រឆាំងនឹងក្រុមហ៊ុនពហុជាតិ ដែលបានបំផ្លាញធម្មជាតិនិងបំពុលមនុស្ស ព្រោះថានេះជាការកាត់ក្តីដើម្បីយុត្តិធម៌និងប្រវត្តិសាស្ត្រ។ ការជំនុំជម្រះនេះនឹងសរឲ្យឃើញថា តើអាយុជីវិតរបស់មនុស្ស និងធម្មជាតិមានតម្លៃជាងផលប្រយោជន៍របស់សម្ព័ន្ធក្រុមហ៊ុនពហុជាតិ ដែលបានជះឥទ្ធិពលដល់ភពផែនដីរបស់យើងដែរឬអត់។ នេះគឺជាការជំនុំជម្រះក្តីដើម្បីស្វែងរករាល់តម្លៃរបស់យើងផងដែរ”។

សូមបញ្ជាក់ដែរថា នេះគឺជាករណីបណ្ដឹងរដ្ឋប្បវេណី ដែលត្រូវបានលោកស្រី Tran To Nga និងក្រុមអ្នកគាំទ្រត្រៀមរៀបចំអស់រយៈពេលជាង ១០ ឆ្នាំកន្លងទៅ។ ការជំនុំជម្រះក្តីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែមករា នៅឯតុលាការ Ivry ខេត្ត Essonne ភាគខាងត្បូងនៃទីក្រុងប៉ារីស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top