បាតុកម្មនៅអង់គ្លេសប្រឆាំងក្រឹត្យបំរាមជនអន្តោប្រវេសន៍
របស់ប្រធានាធិបតីអាមេរិកលោក Donald Trump (VNA)
មនុស្សរាប់ហ្មឺននាក់នៅតាមទីក្រុងចំនួន ៣០ លើទូទាំងប្រទេសអង់គ្លេសបានធ្វើបាតុកម្មនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ដើម្បីប្រឆាំងក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ប្រធានាធិបតីអាមេរិកលោក Donald Trump។ នៅក្រុងឡុងក្រុមបាតុករមានគ្នាប្រមាណ២ហ្មឺន៥ពាន់នាក់បានហែតាមវិថីធំៗនិងវិថី Downing Street ជាខុទ្ធកាល័យនាយករដ្ឋមន្រ្តីលោកស្រី Theresa May។ អ្នកចូលរួមបាតុកម្មនេះបានអំពាវនាវដល់មនុស្សស្រលាញ់សន្តិភាពឲ្យប្រឆាំងគោល នយោបាយប្រកាន់ជាតិសាសន៍និងរើសអើងជនបរទេស។
ក្នុងព្រឹតិ្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៣០ ខែមករា សមាជិកសភាអ៊ីរ៉ាក់ភាគច្រើនបានបោះឆ្នោតអំពាវនាវរដ្ឋាភិបាលប្រទេសនេះចេញបទហាមឆ្លងដែនចំពោះពលរដ្ឋអាមេរិកសំដៅតបតនឹងការដែលពលរដ្ឋអ៊ីរ៉ាក់ត្រូវហាមឆ្លងដែនចូលសហរដ្ឋអាមេរិកនោះ។នាថ្ងៃដដែលក្នុងបទថ្លែងមតិនៅពិថីបើកសន្និសីទកំពូលសម្ព័ន្ធភាពទ្វីបអាហ្វរិកនៅប្រទេសEtiopiaអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរិះគន់ការបិទច្រកព្រំដែន។ នាថ្ងៃទី២៧មករាកន្លងទៅ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះអត្ថលេ ខាលើក្រឹត្យសំណូមពរឲ្យផ្អាកការទទួលជនចំណាកស្រុកចូលខាងក្នុងប្រទេសអាមេរិកក្នុងរយៈពេល ៤ ខែព្រមទាំងហាមឆ្លងដែនចំពោះពលរដ្ឋមកពីប្រទេសឥស្លាមចំនួន៧រួមមាន ស៊ីរី អ៊ីរ៉ាក់ សូម៉ាលីលីប៊ី ស៊ូដង់ និងយ៉េមែន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម