អបអរសាទរឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅដាក់កម្រងផ្កា អូជធុបរំលឹកវិញ្ញាណក្ខ័ន្ឌបណ្ដាយុទ្ធជនពលី នៅឈាបនដ្ឋានជាតិ ផ្លូវលេខ៩ និងឈាបនាដ្ឋានជាតិ Truong Son នៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម)។
នាព្រឹកថ្ងៃដដែល នៅស្រុក Cam Lam ខេត្ត Khanh Hoa បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ខែកក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧) និងពិធីបើកសម្ពោធន៍មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ឌយុទ្ធជន Gac Mac ។
ក៏ក្នុងព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយវីរអ្នកម្តាយវៀតណាម និងយុទ្ធជនពិការ នៅក្នុងតំបន់ទីក្រុង Da Nang។
នាថ្ងៃដដែល នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Thuan Thanh ខេត្ត Bac Ninh។
មុននោះ នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅមណ្ឌលកេរ្តិ៍តំណែលពិសេសជាតិ កំពែងបុរាណ Quang Tri បានប្រព្រឹត្តទៅមហាពិធីបង្សុកូល ឧទ្ទឹសកុសលជូនដល់វិញ្ញាណខ័ណ្ឌយុទ្ធជនពលី។ មហាពិធីនេះជាឱកាសមួយដើម្បីប្រជាជនម្នាក់ៗ រំលឹកឡើងវិញនូវប្រពៃណីតស៊ូប្រឆាំងដ៏អងអាចក្លាហាន ពលីកម្មរបស់យុទ្ធជននានា ក្នុងការតស៊ូប្រឆាំងក្នុងរយៈពេល៨១ថ្ងៃ ការពារកំពែងបុរាណ Quang Tri។ លោក Doan Van Hai ប្រធានសហជីពធនាគារគោលនយោបាយ សង្គមកិច្ចវៀតណាម បានអោយដឹងថា៖
“ ខ្ញុំគិតថា៖កំពែងបុរាណ Quang Tri ជាទីកន្លែងគូសសញ្ញាសំខាន់ អំពីពលីកម្មដ៏ធំធេងរបស់ជំនាន់ជីដូនជីតា ដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ។ យើងខ្ញុំបានកំណត់នេះជាអាស័យដ្ឋានក្រហម ដើម្បីរៀបចំបណ្ដាដំណើរទស្សនកិច្ចមកទីនេះជាប្រចាំឆ្នាំ សំដៅអប់រំអំពីប្រពៃណីបដិវត្តន៍ នឹករលឹកអំពីគុណបំណាច់របស់វីរយុទ្ធជន ពលី៕”
អបអរសាទរឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ
តាម VOV5 - វិទ្យុសំឡេងវៀតណាម