• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាប្រទេសបង្កើនចំណងសាមគ្គីភាព រួមសហការដើម្បីរក្សាពិភពលោកបៃតង


បណ្ដាប្រទេសបង្កើនចំណងសាមគ្គីភាព រួមសហការដើម្បីរក្សាពិភពលោកបៃតង      

នាថ្ងៃទី១១ឧសភា សន្និសីទជំនាញ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វីកស្ដីអំពី៖ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ -សកម្មភាពរបស់អ្នកតាក់តែងច្បាប់ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព   ដោយ IPU និងរដ្ឋសភា​វៀត​ណាម​ រួមសហការរៀបចំឡើង នៅទីក្រុងហូជីមិញ។ ថ្លែងមតិក្នុងពិធីបើក  ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

“រដ្ឋសភាវៀតណាមបានឯកភាពខ្ពស់ជាមួយ IPU អំពីខ្លឹមសាររបៀបវារៈ នៃសន្និសីទជំនាញលើកនេះ។ នោះ​គឺ​ ពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ចីរភាព ប្រមូលផ្តុំទៅលើគោលដៅសមភាពភេទ និងសុខភាពចំពោះបំរ៉ែបំរួលអាកាសធាតុ ពិភាក្សាអំពីការលំបាកសាកល្បងឱកាសនិងសកម្មភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ក្នុងឱកាសនេះ រដ្ឋសភាវៀតណាមនឹងរួមសហការជាមួយ IPU រៀបចំពិធីប្រកាសបទដ្ឋានសំរាប់សភាវាយតំលៃការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព។នេះជាឯកសារសំខាន់ ផ្គត់ផ្គង់ព័ត៌មានចំពោះបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព​។”

បន្ទាប់ពីពិធីបើក បណ្ដាអង្គសន្និសីទបានប្រមូលផ្តុំពិភាក្សាទៅលើខ្លឹមសារ៖ “បណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព​ និងតួនាទីរបស់សភា ដើម្បីទទួលបានគោលដៅទាំអនេះ”។ ថ្លែងមតិនៅទីនេះ  លោក Nguyen The Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ-វិនិយោគវៀតណាម បានអោយដឹងថា៖ 

“យើងខ្ញុំចាត់ទុកថា៖ ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍ចីរភាពដល់ឆ្នាំ ២០៣០ ប្រទេសនីមួយៗ ត្រូវផ្អែកទៅលើលក្ខណះជាក់ស្ដែងរបស់ខ្លួន ផ្អែកទៅលើគោលដៅអភិវឌ្ឍន៍ចីរភាពរួមចំនួន ១៧ របស់ពិភពលោក ដើម្បីកសាងកម្មវិធីធ្វើសកម្មភាពអោយសមស្រប។ត្រូវកំណត់បានអាទិភាព  ការយកចិត្តទុកដាក់របស់មុខសញ្ញា​អន់​ខ្សោយ ងាយរងគ្រោះក្នុងដំណើការអភិវឌ្ឍន៍៕”

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top