• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ហាសមភាពភេទនៅវៀតណាមបន្តមានការវិវឌ្ឍន៍យ៉ាងខ្លាំង


ទិដ្ឋភាពនៃសន្និសីទ

សន្និសីទនារី២០១៧ ដោយ Forbes វៀតណាមរៀបចំឡើងក្រោមប្រធានបទ “នារីរួមចំណែកធ្វើឲ្យពិភពលោកប្រសើរឡើង”​បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញសំដៅស្ងើចសរសើនូវភាពជាអ្នកដឹកនាំរបស់នារីនិងលើកកំពស់តួនាទីរបស់នារីនៅវៀតណាម។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Nguyen Bao Hoang ប្រធានក្រុមហ៊ុនផ្សព្វផ្សាយតំណាងពាណិជ្ជកម្មរបស់ Forbes នៅ​វៀត​ណាមបានឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺសំដៅលើកកំពស់ មនសិការលើបណ្តាបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹង​នារី ផ្តល់កម្លាំងចលករឲ្យនារី ជាពិសេសលើកកំពស់ភាពជាអ្នកដឹកនាំរបស់នារីក្នុងពិភពលោកដែលកំ​ពុង​មានបម្រែបម្រួលបច្ចុប្បន្ន។ នៅក្នុងសន្និសីទនេះ តំណាងចូលរួមបានពិភាក្សានូវបញ្ហាទាក់ទិនដល់សមភាព​ភេទនិងលើកកំពស់តួនាទីរបស់នារីនៅវៀតណាម។        ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នាយប់​ថ្ងៃ​​ទី១២ ខែមេសា Forbes វៀតណាមបានរៀបចំពីធីលើកតម្កើងនារីមានឈ្មោះក្នុងបញ្ជីរាយនាមនារីចំ​នួន​ ៥០ ​នាក់​ដែលមានឥទ្ធិពលបំផុតនៅវៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

មកទស្សនាតំបន់តាំងពិព័រណ៌បណ្តាញសេវាប្លុកឆេន (blockchain) វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹមបាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូល ថវិកា។

Top