• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនទំហំទឹកប្រាក់នៃការនាំចេញជលផលឡើង១៨%

នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានរៀបចំសន្និសីទស្ដីពីដំណោះស្រាយ ក្នុងការនេសាទ រក្សា កែច្នៃនិងលក់ផលិតផលជលផល។ បង្កើនទំហំទឹកប្រាក់នៃការនាំចេញជលផលឡើង១៨% ។

 

តាមនោះ ក្នុងឆ្នាំ ២០១៨ ផ្នែកជលផលវៀតណាមនឹងរក្សាទិន្នផលនេសាទចំនួន ៣,៣លាន តោន ប៉ុន្តែនឹងទប់ស្កាត់ការខូចខាតក្រោយពីនេសាទដើម្បីលើកកំពស់ប្រសិទ្ធភាព។

ក្នុងឆ្នាំ២០១៧ ការនេសាទជលផលក្នុងទូទាំងប្រទេសទទួលបានទិន្នផលជាង ៣,៤ លានតោន កើន៥,៧%បើប្រៀបនឹងផែនការគម្រោង។ វៀតណាមនាបច្ចុប្បន្នមាននាវានេសាទជិត ១១០ ពាន់គ្រឿង ក្នុងនោះមាននាវា ១ ហ្មឺនគ្រឿងដែលអាចធ្វើការ នេសាទនៅនាយសមុទ្រ។ ក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាមបន្តជួយឧបត្ថម្ភប្រជាអ្នកនេសាទ ក៏ដូចជាសហគ្រាសសំដៅហ៊ានវិនិយោគលើកកម្រិត ឧបករណ៍និងមធ្យោបាយ អនុវត្តន៍​បច្ចេកវិទ្យា​ក្នុងការនេសាទ កែច្នៃ រក្សាផលិត ផលលើនាវា ដើម្បីលើកកំពស់គុណភាពផលិតផល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top