• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនទំនាក់ទំនងសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងអាមេរិក

នារសៀលថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo  ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានស្នើថាភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមទាំងជម្រុញនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជូបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo

លោក Nguyen Phu Trong បានអះអាងទៀតថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអាមេរិក ហើយជឿជាក់ថាទំនាក់ទំនងភាជាដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិកនឹងបន្តអភិវឌ្ឍន៍កាន់តែល្អ ប្រសើរនាពេលអនាគតដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព​ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោកផងដែរ។

រីឯខ្លួនវិញ លោក Mike Pompeo បានអះអាងថា អាមេរិកមានគោលបំណងចង់ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមហើយ អាមេរិកនឹងបន្តជួយឧបត្ថម្ភដល់វៀតណាមក្នុងការជំនះ​ពុះ​ពារ​រាល់ផលវិបាកនៃសង្គ្រាម។ទន្ទឹមនេះអាមេរិកនឹងគាំទ្រចំពោះសេរីភាពនាវាចរណ៍ដោះស្រាយរាល់ជំលោះនិងវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top