• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារអប់រំបណ្ដុះបណ្ដាល

នារសៀលថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមកម្មវិធី “ចែករំលែកជាមួយលោកគ្រូអ្នកគ្រូ” ឆ្នាំ២០១៧។

 ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VOV)

ចូលរួមជំនួបនេះមានវត្តមានរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនគំរូចំនួន ៦០ រូបនិងសិស្សានុសិស្ស​នានាដែលមានស្ថានភាពរស់នៅលំបាក។         ប្រធានរដ្ឋលោក Tran Dai Quang  អះអាងថា បក្សនិង​រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារអប់រំបណ្ដុះបណ្ដាលនិងថែទាំឲ្យជំនាន់វ័យក្មេង។ លោកប្រធានរដ្ឋស្នើឲ្យគ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវយកចិត្តទុកដាក់ ថែទាំកុមារជាកូនចៅយុទ្ធជនពិការ យុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តន៍ កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល់ តំបន់ជនជាតិភាគតិចនិង​តំបន់មានស្ថានភាព រស់នៅលំបាកពិសេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top