• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំផលិតផលទេសចរណ៍វៀតណាមឲ្យបានខិតជិតនឹងភ្ញៀវទេសចរឆែក

 អគ្គនាយកដ្ឋាន​ទេសចរណ៍វៀតណាមរៀបចំកម្ម​វិធី​ឧទ្ទេសនាម អំពីទេសចរណ៍វៀតណាម​ (Roadshow) នៅ​រដ្ឋធានី​ Praha ប្រទេសឆែ​ក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​​២០១៨។
 
កម្មវិធី​នេះមានគោលបំណងផ្ស​ព្វផ្សាយទេសចរណ៍វៀតណា​ម និងតភ្ជាប់​ សហ គ្រាស​ធ្វើដំណើរ​ទេសចរណ៍​នៃប្រទេស​ទាំងពីរ។ ថ្លែងមតិក្នុងពិធីនេះអគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទេចរណ៍វៀតណាម លោក​ Nguyen Van Tuan បាន​សង្កត់​ធ្ងន់ថា៖
 
“​យើងខ្ញុំបាន​រៀបចំព្រឹត្តិការណ៍នេះដើម្បីផ្សព្វផ្សា​យផលិតផល រូបភាព ទីកន្លែង​មកដល់ និង​តម្លៃ​ដ៏ពិសេស​អំពីធម្មជាតិ​មនុស្សនិងម្ហូបអាហារ វៀតណាម ដល់មិត្ត​ភ័ក្តនិងភ្ញៀវទេសចរណ៍ឆែក ក៏ដូ​ចជា ក្រុមហ៊ុនធ្វើ​ដំ​ណើរ​ទេសចរណ៍​ ព្រមទាំងបង្កើតវេទិ​កា​ដើម្បី​សហគ្រាស​ទេសចរណ៍​នៃភាគី​ទាំងពីរ​ ​ជួប​ប្រាស្រ័យ និង​ចែករំលែក​ព័ត៌មាន​​នៃកិច​សហប្រតិបត្តិការ​ជា មួយគ្នាផង​​ដែរ”​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top