• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev

វៀតណាមស្នើឲ្យរុស្ស៊ីបង្កើនវត្តមានរបស់ខ្លួននៅសមុទ្រខាងកើត ដើម្បីធានាសន្តិសុខ សុវត្ថិភាពខាងនាវាចរណ៍ អាកាសចរណ៍ ហើយគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីសមស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ។
 

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev។ (រូបថត៖ VNA)


នៅក្នុងជំនួបនារសៀលថ្ងៃទី១៧ មីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យនាយឧត្តមសេនីយ៍ Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បន្តបញ្ជាដឹកនាំឲ្យជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការពារសន្តិសុខជាតិរបស់វៀតណាមនិងរុស្ស៊ី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។ វៀតណាមស្នើឲ្យរុស្ស៊ីបង្កើនវត្តមានរបស់ខ្លួននៅសមុទ្រខាងកើត ដើម្បីធានាសន្តិសុខ សុវត្ថិភាពខាងនាវាចរណ៍ អាកាសចរណ៍ ហើយគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី សមស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ។ តាមនោះ រួមចំណែកថែរក្សាសន្តិភាព សន្តិសុខនៅតំបន់និងការពារផលប្រយោជន៍របស់រុស្ស៊ីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័នជាមួយតំបន់និងវៀតណាម។

នៅជំនួបនេះដែរ នាយឧត្តមសេនីយ៍ Nikolai Patrushev ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តប្រគល់ជូនវ៉ាក់សាំង Sputnik V មួយកញ្ចប់ដល់ប្រជាជនវៀតណាម។ លោកនាយឧត្តមសេនីយ៍មានគោលបំណងថា ភាគីទាំងពីរនឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ី-អឺរ៉ុប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។ លោកនាយឧត្តមសេនីយ៍ Nikolai Patrushev ក៏បានបញ្ជាក់ដែរថា ភាគីរុស្ស៊ីត្រៀមខ្លួនជាស្រេចជួយគាំទ្រវៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់និងអំពើភេរវកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top