• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្រ្តីឥណ្


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្រ្តីឥណ្ឌា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

នារសៀលថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងជំនួបរវាង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជាមួយ នាយក​រដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នោះ មេដឹកនាំទាំងពីរ​រូប​បាន​អះអាង​នូវ​ទំនាក់​ទំនង​ភាព​ជាដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា បាន​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានា​រយៈពេលប៉ុន្មានឆ្នាំកន្ល​ងទៅ។​ នា​យករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាជំរុញទំនាក់ទំន​ង​សេដ្ឋកិច្ច ពាណិជ្ជ កម្មឲ្យ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ដោះស្រាយការលំបាក ជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រេង ឧស្ម័ន​ កសិកម្ម សុខាភិបាល វប្បធម៌ និងទេសចរណ៍ ព្រមទាំងអប​អរសាទរ​ចំពោះ​ការដែល​ក្រុមហ៊ុន​អាកាសចរណ៍​ VietJet Air និង IndiGo បានបើកជើងហោះហើររវាង​ប្រទេស​ទាំងពីរ។
 
ទាក់ទិននឹងបញ្ហា​សមុទ្រខាងកើត នាយករដ្ឋម​ន្រ្តីទាំងពីរ​រូបបាន​អះអាង​នូវទស្សនៈ​រក្សាបរិយាកាស​សុខ​សន្តិភាព​ និងស​ន្តិសុខ ធានាផលប្រយោជន៍ដ៏ត្រឹម​ត្រូវរបស់​បណ្ដាប្រទេសជាប់​ឆ្នេរសមុទ្រ​តាម​អនុសញ្ញា​អង្គការ​​សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា ការពារ សណ្តាប់ធ្នាប់​តាម​ច្បាប់​សេរីភាព​នៅលើ​សមុទ្រ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top