• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh៖ ជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់កំលាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលជាជួរកម្មាភិបាល គិលានុបដ្ឋាយិកា និងគ្រូពេទ្យ 
 

នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់កំលាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលជាជួរកម្មាភិបាល គិលានុបដ្ឋាយិកា និងគ្រូពេទ្យនៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តទីក្រុងហូជីមិញ និង មន្ទីរពេទ្យ Cho Ray។

អញ្ជើញថ្លែងនៅមន្ទីរពេទ្យទាំងពីរនេះ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា បណ្ដាកងកម្លាំងនៅខ្សែជួរមុខ និងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានចូលរួមចំណែកយ៉ាងសកម្ម និងសំខាន់ៗប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងជំនះពុះពារលើផលវិបាកដោយសារជំងឺរាតត្បាត។ ទន្ទឹមនឹងនេះក៏មានការចូលរួមរបស់កងកម្លាំងទ័ព នគរបាល និងកងកម្លាំងដទៃទៀត។

លោកនាយករដ្ឋមន្រ្តីបានអះអាងថា ក្នុងគំនិតដឹកនាំរបស់បក្ស រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ប្រធានគណកម្មធិការដឹកនាំ និងការក្រើនរំលឹករបស់ប្រធានរដ្ឋនោះ ភារកិច្ចការពារផលប្រយោជន៍របស់ប្រជាជន របស់ប្រទេសជាតិ របស់ប្រជាជាតិគឺជាចម្បងបង្អស់  ក្នុងនោះមានកិច្ចការពារសុខភាពជូនប្រជាជន ពោលគឺ មិនលះបង់សុខភាពរបស់ប្រជាជនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឡើយ។ ទន្ទឹមនឹងនេះត្រូវតែមានការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនា សមស្របនិងប្រសិទ្ធភាពរវាងការបង្ការ ប្រយុទ្ធប្រឆាំង និងជំនះពុះពារផលវិបាកនៃជំងឺរាតត្បាតជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមន្ទីរពេទ្យនានា ត្រូវបង្កើតសេណារីយ៉ូដើម្បីទប់ទល់នឹងស្ថានការណ៍ដែលអាចកើតមាននៅតាមមូលដ្ឋាន ជាពិសេសគឺត្រៀមរៀបចំសម្រាប់ការ បោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top