• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាកំពង់ផែសឹង្ហបុរីនិង Supply Chain City


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាកំពង់ផែសឹង្ហបុរី

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចជាផ្លូវកា​រនៅសឹង្ហបុរី នាព្រឹកថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៨​ ​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅ​​ទស្សនា​កំពង់​ផែសឹង្ហបុរី​និង​ទៅទស្សនា​ខ្សែសង្វាក់​ផ្គត់ផ្គង់​សេវាកម្ម logistics និងសេវា​កម្មភ័ស្តុភាឆ្លាត S​upply Chain City។

ទៅទស្សនាកំពង់​ផែសឹង្ហបុរីក្រោមការគ្រប់គ្រង​ និងប្រតិបត្តិរបស់ក្រុ​មហ៊ុន​ Port of Singapore Authority (PSA) នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បានវាយ​តំលៃខ្ពស់ចំពោះដំណើរ​ការប្រតិបត្តិ​និងអនុវត្តន៍​បច្ចេក​វិទ្យាព័ត៌​មាន​ជឿនលឿន​នៅកំពង់ផែនេះ។ លោកនាយករដ្ឋមន្រ្តី​មានគោលបំណងថា ​PSA នឹង​ចែក​រំលែក​​បទពិសោធន៍​ដ៏ថ្លៃថ្លារបស់​ខ្លួនដើម្បី ជួយវៀត​ណាម​លើកកំពស់​ប្រសិទ្ធភាព​សកម្មភាព​នៃប្រព័ន្ធ​កំពង់​ផែ។​
 
ទៅ​ទស្សនាខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្ម logistics និង សេវាកម្មភ័ស្តុភាឆ្លា Supply Chain City ចំណុះ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ YCH នាយករដ្ឋមន្រ្តីលោក ​Nguyen Xuan Phuc បានឲ្យដឹងថា ​រដ្ឋាភិបាល​ វៀតណាម​នឹង​បង្កលក្ខណៈ​ងាយស្រូល​ដើម្បី សហគ្រាសជំរុញកិច្ចសហ​ប្រតិបតិ្តការជាមួយ​ Supply Chain សំដៅជំរុញសេវា​​កម្ម logistics និង​ភ័ស្តុភា​ទំនើបៗ​នៅវៀត​ណាម៕

នារសៀលថ្ងៃទី​២៧ ខែមេសា នាយករដ្ឋមន្ត្រីរដ្ឋា​ភិបាលវៀតណាម លោក ​Nguyen Xuan Phu​c ធ្វើ​អធិបតី​ការសន្ទនា​ជាមួយប្រធាន​អគ្គនាយកគ្រប់គ្រង​សម្ព័ន្ធក្រុម ហ៊ុនសហគ្រាសជួ​រមុខរបស់សឹង្ហបុរីចំ​នួន​​១៥ ដែល​កំពុ​ង​អនុវត្តសកម្មភា​ព វិនិយោគចូលក្នុងវៀ​តណាម។ ថ្លែងមតិនៅទីនេះ ​លោក Nguyen​ Xuan Phuc​ បាន​លើក​ច្បាស់​ល​ថា៖ វៀតណាមត្រូវ​បានវាយតំលៃជាទីកន្លែង​មកដល់វិនិយោ​គ គួរឲ្យទាក់​ទាញមួយក្នុងតំ​បន់។ ទ​ន្ទឹម​នឹងនោះ​ រដ្ឋា​ភិបាលវៀតណាមជានិច្ចកាល ​វាយតំលៃខ្ពស់​យន្តការ​សន្ទនាគោល​នយោបាយ​ដើម្បីផ្ទៀង​ស្តាប់បតិ​ពីសហគមន៍​ សហគ្រិនសឹង្ហបុរី តាមរយៈ​នោះ ជួយឧបត្ថម្ភដោះស្រាយការលំបាក​ជាក់​ស្តែង​ របស់​សហគ្រាស​។ នា​យករដ្ឋមន្ត្រីវៀណាមនិងគណៈប្រតិភូជា​ន់ខ្ពស់វៀត​ណាម ក៏បាន​ឆ្លើយ​សំណួរ​របស់​ថ្នាក់ដឹក​នាំបណ្ដា​សម្ព័ន្ធ​ក្រុមហ៊ុនសហគ្រាសសឹ​ង្ហបុរី អំពីគោល​នយោបាយ​គោលការណ៍​របស់​រដ្ឋាភិបាល​លើវិស័យ​ជាច្រើន​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top