• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាអធិបតីសន្និសីទស្តីពីដំណោះស្រាយអភីវឌ្ឍន៍ផ្នែកឧស្សាហកម្មឈើ

នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទ “ទិសដៅដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍ឆាប់រហស ចីរភាពផ្នែកកែច្នៃឈើនិង ផលិតផលព្រៃឈើនាំចេញ" ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត baochinhphu.vn)

រួមក្នុងសន្និសីទនេះមានវត្តមាន  ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ថ្នាក់ដឹក នាំនៃក្រសួងមួយចំនួន ភ្ញៀវអន្តរជាតិនិងសហគ្រាសជាង ៣០០ ដែលតំណាងឱ្យសហគ្រាសកែច្នៃឈើចំនួន ៤.៥០០ នៅទូទាំងប្រទេស។”

អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានលើកឡើងថា ឧស្សាហកម្មកែច្នៃឈើនិងរុក្ខកម្មជាមុខទំនិញនាំចេញដ៏សំខាន់និងជាទំនិញនាំចេញបានហួសកម្រិតរបស់វៀតណាម។ ពោលគឺ កាល​ពី​ឆ្នាំមុននេះ តម្លៃនៃការនាំចេញឈើនិងរុក្ខកម្មបានកើនឡើងជាង ៨ ពាន់លានដុល្លារអាមេរិក ហើយគោលដៅនៅឆ្នាំនេះទទួលបានយ៉ាងហោចណាស់ ៩ ពាន់លានដុល្លារអាមេរិកផងដែរ។ ការកែច្នៃឈើនិងផលិតផលព្រៃឈើកំពុងបង្កើតការងារធ្វើសម្រាប់កម្មករជាង ៥០ ម៉ឺននាក់នៅក្នុងសហគ្រាសនិងកម្មកររាប់​លាន​នាក់នៅតំបន់ភ្នំក្នុងវិស័យដាំព្រៃឈើនិងការផ្គត់ផ្គង់វត្ថុធាតុដើម។

សូមគូសបញ្ជាក់ថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោកនិងលំដាប់លេខ ២ នៅទ្វីបអាស៊ី ដោយសារការនាំចេញឈើនិងផលិតផលព្រៃឈើ។ រហូតមកដល់ពេលនេះឈើនិងផលិតផលព្រៃឈើរបស់​វៀត​ណាម​មានវត្តមាននៅក្នុងប្រទេសនិងតំបន់ដែនដីជាង ១២០ ។ ទីផ្សារសំខាន់ៗរបស់វៀត ណាមគឺអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូងនិងសហភាពអឺរ៉ុប EU៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top