• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc: យិនស៊ិន Ngọc Linh គឺជារតនសម្បត្តិជាតិរបស់វៀតណាម

យិនស៊ិនNgọc Linh គឺជារតនសម្បត្តិជាតិរបស់វៀតណាម ដោយផ្សាផ្ជាប់ជាមួយេមាគ៌ានយោបាយជាតិក្នុងការលើកកម្ពស់ជីវភាពរស់នៅ តម្លៃព្យាបាលជម្ងឺ និងដោះស្រាយការងារធ្វើនៅមូលដ្ឋាន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះទៅទស្សនាចម្ការដាំដើមយិនស៊ិន
របស់ក្រុមហ៊ុនភាគហ៊ុន យិនស៊ិន Ngọc Linh - Kon Tum

ដើម្បីត្រៀមរៀបចំឲ្យសន្និសីទ " វិនិយោគអភិវឌ្ឍន៍យិនស៊ិនNgọc Linh Kon Tum និងថ្នាំឱសថដទៃទៀត" នោះ នាថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះទៅទស្សនា​ចម្ការ​ដាំដើមយិនស៊ិនរបស់ក្រុមហ៊ុនភាគហ៊ុនយិនស៊ិន Ngọc Linh - Kon Tum នៅស្រុក Tu Mo Rong និងអញ្ជើញចូលរួមពិធីបើកសម្ពោធមជ្ឈមណ្ឌលជាតិសិក្សាស្រាវ និងអភិវឌ្ឍន៍យិនស៊ិន Ngọc Linh នៅស្រុក Đăk Tô (Kon Tum)។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរចំពោះជោគជ័យ​ជាជំហានដំបូងរបស់ក្រុមហ៊ុន គឺមានសារៈសំខាន់ និងមានអត្ថន័យជាច្រើន។ លោក Nguyen Xuan Phuc​ បានស្នើឲ្យរដ្ឋអំណាចគប្បី យកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់ជនជាតិភាគតិចក្នុងតំបន់គម្រោងការណ៍នេះ។

 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះទៅទស្សនាចម្ការដាំដើម យិនស៊ិន
របស់ក្រុមហ៊ុនភាគហ៊ុន យិនស៊ិន Ngọc Linh - Kon Tum

លោក Nguyen Xuan Phuc បានសង្កត់ធ្ងនថា យិនស៊ិនNgọc Linh គឺជារតនសម្បត្តិជាតិរបស់វៀតណាម ដោយផ្សាផ្ជាប់ជាមួយេមាគ៌ានយោបាយជាតិ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តម្លៃព្យាបាលជម្ងឺ និងដោះស្រាយការងារ​ធ្វើនៅមូលដ្ឋាន។លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអភិវឌ្ឍន៍ការកែច្នៃផលិតផលពីយិនស៊ិន Ngọc Linh ដើម្បីលើកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយ យិនស៊ិននៃបណ្ដាប្រទេស ដ៏ល្បីល្បាញនៅលើពិភពលោក។


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធ
មជ្ឈមណ្ឌលជាតិសិក្សាស្រាវ និងអភិវឌ្ឍន៍ យិនស៊ិនNgọc Linh នៅស្រុក Đăk Tô (Kon Tum)

ក៏នារសៀលថ្ងៃទី ៥ កញ្ញានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធី​បើក​សម្ពោធ​ មជ្ឈមណ្ឌលជាតិសិក្សាស្រាវ និងអភិវឌ្ឍន៍ យិនស៊ិនNgọc Linh នៅស្រុក Đăk Tô (Kon Tum) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top