នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅ
សម្ព័ន្ធក្រុមហ៊ុនជលផល Minh Phu ខេត្ត Ca Mau
នាថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនារូបសណ្ឋានកែច្នៃបង្កង នៅក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធក្រុមហ៊ុនជលផល Minh Phu ខេត្ត Ca Mau (ភាគខាងត្បូងវៀតណាម)។ នេះជាសហគ្រាសនាំមុខនៅវៀតណាមនិងលើពិភពលោកអំពីការនាំចេញបង្កង។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលផលិតកម្ម អាជីវកម្ម ក្នុងរយៈពេលកន្លងទៅ របស់សហគ្រាស។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានស្នើអោយសម្ព័ន្ធក្រុមហ៊ុនត្រូវស្រាវជ្រាវអភិវឌ្ឍន៍រូបសណ្ឋានចិញ្ចឹមបង្កងផង ការពារព្រៃនិងបរិស្ថានផង។ ដោយមានបរិមាណពលករច្រើន Minh Phu ក៏ត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះជីវភាពរស់នៅរបស់ពលករ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏មានគោលបំណងថា៖ Minh Phu ខំប្រឹងប្រែងទទួលអោយបានទំហំពាណិជ្ជកម្មនាំចេញបាន២ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២១ រួមចំណែកសម្រេចគោលដៅទំហំពាណិជ្ជកម្មនាំចេញបង្កងរបស់ប្រទេសទាំងមូលគឺ១០ពាន់លានដុល្លារអាមេរិក។
ក៏ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក២០១៧ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅជូនពរឆ្នាំថ្មី កម្មាភិបាល បដិវត្តន៍ជើងចាស់មួយចំនួននៅទីក្រុង Can Tho ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម