• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយកប្រចាំតំបន់របស់ WHO៖ ចក្ខុវិស័យ យុទ្ធសាស្ត្រវ៉ាក់សាំង និងអត្រា ចាក់វ៉ាក់សាំងរបស់វៀតណាមគួរអោយចាប់អារម្មណ៍

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅក្នុងជំនួបធ្វើការជាមួយលោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនោះលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងថា វៀតណាមគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយ WHO ព្រមទាំងថ្លែងអំណរគុណចំពោះ WHO ការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ការិយាល័យ WHO ប្រចាំនៅវៀតណាម និងលោក Takeshi Kasai ផ្ទាល់ដែលបានជួយឧបត្ថម្ភយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍលើផ្នែកសុខាភិបាល ជាពិសេសគឺជួយវៀតណាមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ទទួលបានវ៉ាក់សាំង និងសំភារៈ បរិក្ខាពេទ្យក្នុងបរិបទដ៏លំបាក់។
 

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងលោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (រូបថត៖ VGP/Nhat Bac)
 
ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP/Nhat Bac)


លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យ WHO និងលោក Takeshi Kasai ផ្ទាល់បន្តជួយឧបត្ថម្ភវៀតណាមអំពីវ៉ាក់សាំង ថ្នាំព្យាបាល ជាពិសេសគឺក្នុងការសិក្សាស្រាវជ្រាវ ផលិត និងបែបបទទទួលវ៉ាក់សាំងក្នុងប្រទេស ដើម្បីវៀតណាមម្ចាស់ការអំពីប្រភពផ្គត់ផ្គង់; ជួយលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ព្រមទាំងបន្តចែករំលែកព័ត៌មាន វាយតម្លៃលើស្ថានការណ៍ជំងឺរាតត្បាតឲ្យទាន់ពេលវេលា និងបទពិសោធន៍ អនុសាសន៍ក្នុងការចាក់វ៉ាក់សាំង។

ជាការឆ្លើយតប លោក Takeshi Kasai បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានខិតខំប្រឹងប្រែងជួយឧបត្ថម្ភបណ្ដាប្រទេសក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩  និងចូលរួមចំណែកយ៉ាងសកម្មជាមួយ WHO និងយន្តការ COVAX ។ លោកបានវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យរបស់វៀតណាមអំពីការធានាសុខភាព អាយុជីវិតរបស់ប្រជាជន ការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម និងលទ្ធផលដែលសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជាពិសេសគឺវៀតណាមបានអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងប្ដូរផ្ដាច់ ដោយទទួលបានលទ្ធផលល្អប្រសើរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top