• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់លើគ្រប់វិស័យ

នាថ្ងៃទី ២៣ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេសវៀត ណាម អនុរដ្ឋមន្ត្រីការបរទេស លោក To Anh Dung បានអញ្ជើញជួបពិភាក្សាការងារតាមអ៊ិនធឺរណែតជាមួយលោក Niels Annen រដ្ឋលេខាធិការនៃក្រសួងការបរទេសអាល្លឺម៉ង់។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung អញ្ជើញ ជួបពិភាក្សាការងារតាមអ៊ិនធឺរណែតជាមួយ លោក Niels Annen រដ្ឋលេខាធិការនៃក្រសួងការបរទេសអាល្លឺម៉ង់


ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងក្តីសោមនស្សន៍រីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់លើវិស័យជាច្រើន។ ភាគីទាំងពីរទន្ទឹងរង់ចាំការឯកភាពផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - អឺរុប (EVIPA) ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ជំរុញធុរកិច្ចនៃភាគីទាំងពីរ បង្កើនកិច្ចសហប្រតិ បត្តិការវិនិយោគលើវិស័យដែលមានសក្តានុពលច្រើន។

នៅក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការនិងការសម្របស្រួលការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top