• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមមានកំណើនពី ២,៥ទៅ ៣% នៅឆ្នាំ ២០២០

ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម (GDP) អាច កើនឡើងពី ២,៥ ទៅ ៣.០ % នៅឆ្នាំ ២០២០ ដោយមានការស្តារឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំនិងទូលំទូលាយថែមទៀតក្នុងពេលខាងមុខនេះ។

ធនាគារពិភពលោក (WB) ទើបតែប្រកាសរបាយការណ៍ធ្វើបច្ចុប្បន្នភាពស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម នាខែតុលាឆ្នាំ ២០២០ ដែលក្នុងនោះបានវាយតម្លៃថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម (GDP) អាចកើនឡើងពី ២,៥ ទៅ ៣.០ % នៅឆ្នាំ ២០២០ ដោយមានការស្តារឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំនិងទូលំទូលាយថែមទៀតក្នុងពេលខាងមុខនេះ។

យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោក (WB) បានឲ្យដឹងថាសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើងវិញនៅត្រីមាសទី ៣ ឆ្នាំ ២០២០ ជាមួយនឹងអត្រាកំណើន ២,៦២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ហើយខ្ពស់ជាងអត្រាកំណើន ០,៣៩% នៃត្រីមាសទី ២ ឆ្នាំ ២០២០ ទោះបីជាជំងឺរាតត្បាតកូវីដ១៩បានផ្ទុះ នៅតាមតំបន់មួយចំនួនក៏ដោយ។

ទន្ទឹមនឹងនេះ ធនាគារពិភពលោកបានបញ្ជាក់ថាការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាមនៅក្នុងត្រីមាសទី ៣ គឺរឹងមាំជាងមុនដោយអាស្រ័យទៅលើអត្រាកំណើននៃសន្ទស្សន៍ផលិតកម្មឧស្សាហកម្មនិងប្រាក់ចំណូលនៃការលក់រាយ បានកើនឡើងទ្វេដងនៅក្នុងខែកញ្ញា បើប្រៀបធៀបនឹងខែសីហាកន្លងមក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top