• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកដាក់សំណើរស្តីពីគោលនយោបាយទាក់ទិននឹងធ្វើកំណែទម្រង់ការធានារ៉ាប់រងសង្គម

នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue ប្រធានគណៈកម្មការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការងារធ្វើកំណែទម្រង់ប្រាក់បៀវត្ស ការធានារ៉ាប់រង់សង្គមនិងឧបត្ថម្ភធនសម្រាប់ជនមានគុណូបការៈ បានអញ្ជើញទទួលជួបជាមួយនាយកធនាគារជាតិ ​ធនាគាពិភពលោក (WB) ប្រចាំនៅវៀតណាម លោក Ousmane Dione ដោយផ្ទៀងស្តាប់នូវការវិភាគនិងដាក់ចេញសំណើររបស់ជំនាញការទាក់ទិនដល់ការធ្វើកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម និងការធានា​រ៉ាប់រងប្រាក់សោធន។

វាយតម្លៃខ្ពស់ចំពោះការដែលធនាគារពិភពលោកនៅវៀតណាមបានម្ចាស់ការស្រាវជ្រាវវាយតម្លៃអំពីគោលនយោបាយ​ធានារ៉ាប់រងសង្គម នៅវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា ការវាយតម្លៃនេះពោរពេញទៅដោយប្រសិទ្ធភាព ជួយឲ្យរដ្ឋាភិបាលវៀតណាមបំពេញនូវគម្រោងការធ្វើកំណែ ទម្រង់​ការ​ធានារ៉ាប់រងសង្គម ដើម្បីដាក់ជូនការិយាល័យនយោបាយផ្តល់សេចក្តីសម្រេចនៅក្នុងសន្និបាតមជ្ឈឹមលើក​ទី​ ៧​​ ដែលប្រារព្ធឡើងនាពេលខាងមុខ។ លោក ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាល់ការសន្យារបស់ធនាគារពិភពលោកជាមូលដ្ឋានសំខាន់ ដើម្បីរដ្ឋាភិបាលវៀតណាមនឹងមានទំនុកទុកចិត្តក្នុងការនាំចេញ គោលនយោបាយ​ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top