• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-ឆែកបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី

នាថ្ងៃទី៧្ន ខែមិថុនា ឆ្នាំ២០១៧ ពិធីទទួលបដិសណ្ឋាកិច្ចប្រធានាធិបតី សាធារណៈរដ្ឋឆែកលោក Milos Zeman​ ក្នុងឱកាសមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋលោក Tran Dai Quang បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ នៅជំនួបចរចារបន្ទាប់ពីពិធីទទួល ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរមតិនិងឯកភាពលើវិធានការជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីនាពេលខាងមុខ។

       
 ថ្នាក់ដឹកនាំទាំងពីររូបអញ្ជើញធ្វើកសិណសាក្សីពិធីចុះហត្ថលេខា
លើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី (រូបថត៖VOV)

លើវិស័យនយោបាយកិច្ចការបរទេស ភាគីទាំងពីរឯកភាពលើការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងបន្តសហការយ៉ាងស្អិតរមួតនៅវេទិកាតំបន់និងអន្តរជាតិនានាដូចជាអាស៊ាន ASEM EU និងអ.ស.ប។ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យប្រធានាធិបតីលោក Milos Zeman គាំទ្រនិងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម - EU ហើយទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមឲ្យបានឆាប់ៗ។ លើវិស័យពាណិជ្ជកម្មនិងវិនិយោគ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនានានៃសម័យ ប្រជុំអន្តររដ្ឋាភិបាលវៀតណាម - ឆែកដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមឆ្នាំ២០១៨ ។ ក្រៅពីនោះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យផ្សេងៗ ទៀតដូចជាសុខាភិបាល អប់រំ វប្បធម៌ ទេសចរណ៍និងការពារជាតិផងដែរ។

ស្ដីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើតដោយចាត់ទុកថា ជំលោះទាំងអស់ចាំបាច់ត្រូវបានដោះស្រាយដោយសន្តិវិធី គោរពច្បាប់​អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅការចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

ក្នុងសន្និសីទកាសែតបន្ទាប់នោះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា៖ “ដោយឈរលើគ្រឹះស្ថានដ៏រឹងមាំដេលត្រូវបានពូនជ្រុំដោយឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពប្រពៃណីក្នុងអំឡុង៦៧ឆ្នាំកន្លងទៅ កិច្ចសហប្រតិបតិ្តការវៀតណាម - ឆែកនឹងបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី។ ហើយសហគមន៍ជនវៀតណាម នៅឆែកនឹងជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ”។

សង្កត់ធ្ងន់លើប្រសិទ្ធភាពនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ប្រធានាធិបតីឆែកលោក Milos Zeman អះអាងថា៖ “សហគ្រាសឆែកចំនួន៦៨ដែលរួមជាមួយខ្ញុំមកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ គឺភស្តុតាងសរឲ្យឃើញថា យើងខ្ញុំមានបំណងសហប្រតិ បត្តិការយ៉ាងជាក់ស្ដែងជាមួយវៀតណាម។ នាថ្ងៃម្សិលមិញនៅវេទិកាសហគ្រាស ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការចំ​នួន​៧​ ជាពិសេសមានកិច្ចព្រមព្រៀងក្នុងតំលៃ២០លានដុល្លាអាមេរិកលើវិស័យកសាង មណ្ឌលទេសចរណ៍រមណីយដ្ឋាននៅភាគកណ្ដាលវៀតណាម”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

  
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top