ព័ត៌មាន
ទំនាក់ទំនងរវាងវៀតណាមជាមួយសមាជិកក្រុមប្រទេស G20 កាន់តែមានការវិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង
ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung
ចំពោះមុខសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស នៃក្រុមបណ្តាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខ (G20) និងវេទិកាប្រមូលផ្តុំខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកដែរ នឹងបានប្រព្រឹត្តទៅនៅទីក្រុង Bonn នៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦និងទី១៧កុម្ភៈនោះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung អញ្ជើញផ្តល់បទសម្ភាសជាមួយ សារព័ត៌មានដោយវាយតម្លៃអំពីតួនាទីរបស់ G20 និងទំនាក់ទំនងរវាងវៀតណាម ជាមួយបណ្តាប្រទេស G20 ផងដែរ។ យោងតាមលោក Doan Xuan Hung គឺទំនាក់ទំនងរវាងវៀតណាម ជាមួយបណ្តាប្រទេស G20កំពុងមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោករូបនេះបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ វៀតណាមទទួលបានការអញ្ជើញ ចូលរួមសន្និសីទកំពូល G20 និងសន្និសីទពាក់ព័ន្ធនានាក្នុងនាមជាប្រទេសម្ចាស់ “ផ្ទុះឆ្នាំ APEC 2017” ។ នេះជាកិត្តយសផងនិងជាការទទួលខុសត្រូវ របស់វៀតណាមក្នុងការ ចូលរួមរាល់សកម្មភាពសំខាន់របស់ពិភពលោក។ ស្តីពីខ្លឹមសារនៃសន្និសីទរដ្ឋមន្ត្រី ការបរទេស G20 នាពេលខាងមុខ ឯកអគ្គរដ្ឋទូត Doan Xuan Hung បានឲ្យដឹងថែម ទៀតថា នេះសកម្មភាពសំខាន់របស់ G20 ដែលរួមចំណែកសកម្មក្នុងការត្រៀមរៀប ចំឲ្យសន្និសីទកំពូលដែលនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខ។នៅក្នុងសន្និសីទនេះ វៀតណាមនឹងរួមសហការជាមួយប្រទេសនានា ជម្រុញការពិភាក្សាលើបញ្ហាដែល ភាគីទាំងអស់ផ្តោតការយកចិត្តទុកដាក់ ដូចបង្កើនទំនាក់ទំនងជាមួយដៃគូនានា ជួយ ឧបត្ថម្ភឲ្យប្រទេសកំពុងអភិវឌ្ឍន៍អនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាព តាមរបៀបវារៈ២០៣០ និងពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម