ព័ត៌មាន
ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងប្រទេសទាំងពីរឡាវ កម្ពុជាមានសារសំខាន់យុទ្ធសាស្ត្រពិសេស
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Vu Hong Nam
នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Vu Hong Nam ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន អំពីលទ្ធផលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឡាវ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦ និងនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ របស់ប្រធានរដ្ឋ លោក Tran Dai Quang។ អនុរដ្ឋមន្ត្រីការបរទេស លោក Vu Hong Nam បានលើកច្បាស់ថា៖ ដំណើរទស្សនកិច្ចនៅឯបរទេសលើកនេះ ជាសកម្មភាពកិច្ចការបរទេសដំបូង របស់លោក Tran Dai Quang ក្នុងថានះជាប្រធានរដ្ឋ។ លទ្ធផលទទួលបានក្នុងដំណើរទស្សនកិច្ចលើកនេះ មានអត្ថន័យដ៏សែនសំខាន់ ចំពោះទំនាក់ទំនងរវាងវៀតណាម ជាមួយឡាវនិងកម្ពុជា ប្រទេសជិតខាងមានទំនាក់ទំនងជិតស្និទ្ធិពីយូណាស់មកហើយ និងមានសារសំខាន់យុទ្ធសាស្ត្រពិសេស ចំពោះវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម