សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ជាឱកាសមាសដើម្បីទីក្រុង Da Nang ឧទ្ទេស នាមនិងផ្សព្វផ្សាយអំពីរូបភាព ទឹកដីនិងមនុស្សវៀតណាម ជាពិសេសគឺទីមកដល់ទេសចរណ៍គួឲ្យទាក់ទាញនៅភាគកណ្តាល វៀតណាម។
សោភ័ណ្ឌភាពនៅភ្នំ Ngu Hanh Son នៃទីក្រុង Da Nang
តំណាងរាប់ពាន់នាក់មកពីបណ្តាខឿនសេដ្ឋកិច្ចសមាជិកនឹងមានឱកាសទស្សនានូវរមណីដ្ឋានល្បីឈ្មោះ ស្វែងរកលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនិងម្ហូបអាហារដ៏សម្បូរបែបផងដែរ។
រហូតមកដល់ពេលនេះ ក្រុង Da Nang បានត្រៀមរៀបចំទួរទេសចរណ៍ជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការទេសចរណ៍របស់អ្នកទស្សនា។ លោក Huynh Vinh Ai អនុរដ្ឋមន្ត្រីក្រសូងវប្បធម៌ កីឡានិងទេសចរណ៍និងជាប្រធានអនុគណៈកម្ម ការផ្សព្វផ្សាយនិងវប្បធម៌ គណៈកម្មាធិការជាតិ APEC បានឲ្យដឹងថា៖
“APEC ២០១៧ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម តាមនោះ ទីតាំងទេសចរណ៍ទាំងអស់នឹងចូលទស្សនាដោយឥតកិតថ្លៃសម្រាប់ភ្ញៀវចូលរួម APEC ផងដែរ។ ទន្ទឹមជាមួយគ្នានោះ នៅកន្លែងដែលប្រព្រឹត្តទៅសកម្មភាព APEC នឹងបានរៀបចំកម្មវីធីមួយចំនួន ដើម្បីផ្សព្វផ្សាយសោភ័ណ្ឌភាពសក្កានុភាពរបស់ខ្លួនទៅដល់ថ្នាក់ដឹកនាំសហគ្រាសដែលចូលរួម APEC ក៏ដូចជាភ្ញៀវទេសចរ។ ក្នុងឱកាសនេះ គណៈកម្មាធិការជាតិ APEC នឹងរៀបចំមហោស្រពសិល្បៈ APEC រៀបចំសួនឧទ្យានរូបសំណាក APEC នៅទីក្រុង Da Nang។ លើសពីនេះទៅទៀត នៅមានសកម្មភាពសិល្បៈ និង ការតាំងពិព័ណ៍ជាច្រើនទៀតផង”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម