• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្រោយពីជំងឺរាតត្បាតCOVID – 19


 លោកស្រី Vo Thi Ngoc Thuy តំណាងមួយរូបបានថ្លែងមតិ 
 

តំណាង​ជាច្រើនរូបបានចាត់ទុកថា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនោះ ទីក្រុងចាំបាច់​ត្រូវបន្ត​ធ្វើកំណែ​ទម្រង់​បែបទរដ្ឋបាល និងគ្រប់គ្រងដីធ្លី និងជួយឧបត្ថម្ភទុនដល់សហគ្រាស។
 
ទីក្រុងហូជីមិញ​ចាំបាច់ត្រូវផ្លាស់ប្ដូររបៀបសម្រេបសម្រួល គ្រប់គ្រង ជា ពិសេសគឺចាត់វិធានការ​ជួយ​ឧបត្ថម្ភ​សហគ្រាស​ឯក​ជន ក្រោយពីជំងឺរាតត្បាត COVID – 19 ដើម្បីលើកកម្ពស់សមត្ថភាព និងទាក់ទាញ​ការ​វិនិយោគ​។ នេះគឺជាខ្លឹមសារមួយ ដែលត្រូវបានផ្ដោតសំខាន់ នៅក្នុងសម័យ ពិភាក្សា នៅ សាលប្រជុំ នាព្រឹក​ថ្ងៃទី​ ១០​ ខែកក្កដា នៃសម័យប្រជុំលើកទី ២០ ក្រុមប្រឹក្សា ប្រជាជនទីក្រុង នីតិកាលទី ៩។
 
នៅក្នុង​សម័យប្រជុំនេះ តំណាងជាច្រើនរូបបានចាត់ទុកថា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនោះ ទីក្រុង​ចាំបា​ច់ត្រូវបន្តធ្វើកំណែទម្រង់បែបទរដ្ឋបាល និងគ្រប់គ្រងដីធ្លី និងជួយឧបត្ថម្ភទុនដល់សហគ្រាស។ លោកស្រី Vo​ Thi Ngoc Thuy តំណាងមួយរូបបានចាត់ទុកថា៖​ “ខ្ញុំសូមលើក​ដំណោះស្រាយសម្រាប់ឆមាសទី ​២ ឆ្នាំ ​២០២០ គឺ យើងត្រូវមានកញ្ចប់ជំរុញលើគ្រប់វិស័យ ក្នុ​ងនោះផ្តោត​សំខាន់​លើវិស័យ ដែលមាន​លក្ខណៈ​រីកសាយ​ភាយ ដូចជាផ្នែកសេវាកម្មទេសចរណ៍។ ឧទាហរណ៍ថា នៅពេលទាក់ទាញបានភ្ញៀវទេសចរហើយ ពួកគេនឹង​មានតម្រូវ​ការហូបចុកនៅភោជនី​យដ្ឋាន ក៏ដូចជាផលិតផលមួយ​ចំនួនទៀត​ផង​ដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top