• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបានចេញសារាចរណែនាំលេខ ១៨ ជាផ្លូវការស្តីពីការបន្ធូរបន្ថយគម្លាតសង្គម

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Hoa Binh បានប្រកាសសារាចរណែនាំថ្មី (ប្រភព៖ ក្រសួងសុខាភិបាល)


ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai នៅថ្ងៃទី១ ខែតុលាបានចុះហត្ថលេខានិងប្រកាសជាសាធារណៈនូវសារាចរណែនាំលេខ ១៨ ស្តីពីការបន្តត្រួតពិនិត្យនិងកែសម្រួលរាល់វិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩ ហើយស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងទីក្រុងជាបណ្តើរៗ។ 

គោលដៅនៃសារាចរណែនាំគឺបន្តត្រួតពិនិត្យ បង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅទូទាំងទីក្រុង។ ផ្តល់អាទិភាពដល់ការការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន ពង្រឹងនិងបង្កើនប្រព័ន្ធសុខាភិបាល ជាពិសេសការថែទាំសុខភាពនៅថ្នាក់មូលដ្ឋាន។ ស្តារនិងអភិវឌ្ឍន៍ សន្តិសុខសង្គម មានភាពបត់បែននិងមានប្រសិទ្ធភាព ធានាសន្តិសុខសង្គមសម្រាប់ប្រជាជនទីក្រុង។ ពោលគឺ ការនាំយកសកម្មភាពរបស់ប្រជាជនវិលទៅរកស្ថានភាពធម្មតាថ្មី។

សារាចរណែនាំបានបញ្ជាក់យ៉ាងច្បាស់ ត្រូវបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ និងពន្លឿនការធ្វើកំណែទម្រង់រដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ប្រជាជននិងអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ អនុវត្តដោយប្រយ័ត្នប្រយែង តឹងរ៉ឹងមួយជំហានម្តងៗ យោងតាមបាវចនា “សុវត្ថិភាពជាចម្បង” “សុវត្ថិភាពដល់ទីណាចាប់ផ្តើមបើកទ្វារនៅទីនោះ ហើយបើកទ្វារត្រូវតែមានសុវត្ថិភាព”។ ប្រកាន់ខ្ជាប់នូវស្ថានភាពជាក់ស្តែងដើម្បីពិចារណាអនុវត្តវិធានការរក្សាគម្លាតសង្គមសមស្រប៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top